ភ្នំពេញ ៖ ក្នុងឱកាសបំពេញទស្សនកិច្ច នៅកម្ពុជាគណៈប្រតិភូកងទ័ពជើងទឹកថៃ ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Na ARRENICH អគ្គមេបញ្ជាការកងទ័ពជើង ទឹកថៃបានចូលជួបពិភាក្សាការងារជាមួយ លោកនាយឧត្តមសេនីយ៍ ទៀ វិញ មេបញ្ជា ការកងទ័ពជើងទឹកខ.ភ.ម.បានលើកឡើង ពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹក ប្រទេសទាំង២ឲ្យកាន់តែប្រសើរឡើង ពេលមានបញ្ហាកើតឡើង ភាគីទាំង២ត្រូវ ជួបដោះស្រាយដោយសន្តិវិធី ម្យ៉ាងវិញ ទៀតរាល់បទល្មើសនានាត្រូវទប់ស្កាត់ផង ដែរ ។
នាយឧត្តមនាវី Na ARRENICH បានសម្តែងការស្វាគមន៍ចំពោះមេបញ្ជាការ កងទ័ពជើងទឹកខ.ភ.ម.ក្នុងដំណើរទស្សន កិច្ចរបស់គណៈប្រតិភូយើងខ្ញុំនាពេលនេះ ព្រមទាំងសន្យាបន្តកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹកទាំង២ឲ្យកាន់តែប្រសើរ ឡើង ។ ក្នុងនោះទប់ស្កាត់បទល្មើសដែន សមុទ្រក្នុងបំណងរក្សាសន្តិភាពលំហ សមុទ្រ ។
បន្ទាប់មកគណៈប្រតិភូកងទ័ពជើងទឹក ភូមិន្ទថៃបានចូលជួបសម្តែងការគួរសមជា មួយថ្នាក់ដឹកនាំអគ្គមេបញ្ជាការបន្តទៀត និងបន្តដំណើរជួបសម្តែងការគួរសមជា មួយលោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារ ជាតិនៅទីស្តីការក្រសួង ។
លោកនាយឧត្តមនាវីបានសម្តែងគារវ កិច្ចចំពោះថ្នាក់ដឹកនាំខ.ភ.ម. ដែលបាន អនុញ្ញាតឲ្យគណៈប្រតិភូយើងខ្ញុំជម្រាបជូន ពីលទ្ធផលនៃជំនួបពិភាក្សាការងាររបស់ បញ្ជាការដ្ឋានកងទ័ពជើងទឹកប្រទេសទាំង ២កម្ពុជា-ថៃនាំមកនូវការយោគយល់លើ ចំណុចវិជ្ជមានជាច្រើន ។ ក្នុងនោះដែរ លោកនាយឧត្តមនាវី Na ARRENICH បានជម្រាបជូនពីការរៀបចំក្បួនព្យុហយាត្រា របស់កងទ័ពថៃ ព្រមទាំងអញ្ជើញមេបញ្ជា ការកងទ័ពជើងទឹកអាស៊ាន៩ប្រទេស ក្នុង នោះឡាវជាអ្នកសង្កេតការណ៍ ។
លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ បានចាត់ទុកការហ្វឹកហ្វឺនរួមគ្នារវាងកងទ័ព ជើងទឹកទាំង២ ជាការពង្រឹងសន្តិសុខលំហ សមុទ្ររបស់យើង ក៏ដូចជាក្នុងតំបន់ ។ ជា រឿយៗយើងតែងបានជួបគ្នានៅក្នុងវេទិកា កិច្ចប្រជុំបន្តបន្ទាប់ ដោយបានផ្លាស់ប្តូរ ទស្សនទានទៅវិញទៅមក ដើម្បីពង្រឹង លំហសមុទ្រក៏ដូចជាចូលរួមថែរក្សាបរិស្ថានលំហសមុទ្រឲ្យកាន់តែប្រសើរឡើង ។
ជំនួបនេះ ប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ៕ សុខដុម