ព័ត៌មានទាន់ហេតុការណ៍៖

ចិនបណ្តេញសមាជិករដ្ឋសភា៤៥រូបពីសបទទិញអាសនៈ

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងប៉េកាំងកាលពីថ្ងៃទី១៣ខែកញ្ញាបានប្រកាសថា សមាជិករដ្ឋសភា៤៥រូបមកពីខេត្តលីវនីញត្រូវបានដកហូតតំណែងដោយសារតែ មានសកម្មភាព បន្លំសន្លឹកឆ្នោត (ទិញអាសនៈ)។

គណៈកម្មធិការកិច្ចការសភារបស់ចិនNPC បានបញ្ជាក់ថានៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៣ខែកញ្ញាដើម្បីវាយតម្លៃពីលទ្ធផលនៃការបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតខេត្តលីវនីញ។ ហេតុការខាងលើត្រូវបានបញ្តេញព័ត៌មានចិន CCTV ផ្សាយថា ជាហេតុការណ៍មិនធ្លាប់កើតមានឡើយតាំងពីឆ្នាំ១៩៤៩។

នៅក្នុងកិច្ចប្រជុំជាពិសេសរបស់ NPC សារព័ត៌មានស៊ីនហួរបានផ្សាយថា តំណាង រាស្ត្រ៣៨រូបក្នុងចំណោម៦២រូបក្នុងខេត្តលីវនីញត្រូវបានដកអភ័យឯកសិទ្ធិតំណាងរាស្ត្រដោយសារបន្លំសន្លឹកឆ្នោត។ ក្រៅពី នេះនៅមានតំណាងប្រជាជនខេត្តលីវនីញ៥២៣រូបទៀតត្រូវបានគេរកឃើញថា មានសកម្មភាពកេងបន្លំដូចគ្នា ហើយត្រូវ លាលែងពីតំណែងឬត្រូវដកហូតតំណែងតែម្តង។

ការបន្លំសន្លឹកឆ្នោតជាផ្នែកមួយនៃអំពើពុករលួយពាក់ព័ន្ធនិងប្រធានសមាជិក
គណៈកម្មាធិការសភាលោក Wang Min។ បុគ្គលរូបនេះក៏បានចាប់ឃុំខ្លួនពីបទពុក រលួយនៅក្នុងកិច្ចប្រជុំ PNC កាលពីខែមីនា កន្លងមក។

លោកវ៉ាងមីញទទួលរងការចោទប្រកាន់ពីបទពុករលួយ គ្រប់ទីកន្លែងពិសេសនៅក្នុងការបោះឆ្នោតឃុំសង្កាត់២លើកកន្លងមក។ មន្ត្រីជាន់ខ្ពស់នៅក្នុងខេត្តលីវនីញដូចជាអតីតអនុប្រធានសភាលោក Zheng yuzhou និង Wang Yang ព្រមទាំងអតីត ប្រធានសន្តិសុខលោក Su hongzhang ក៏ត្រូវបានចាប់ឃុំខ្លួនពីបទពុករលួយផងដែរ។

បន្ទាប់ពីខេត្តលីវនីញនៅមានខេត្តជាច្រើនផ្សេងទៀតក៏ជាប់ពាក់ព័ន្ធនិងអំពើ
ពុករលួយទិញអាសនៈផងដែរដូចជាខេត្តHengyang និង ហួណានជាដើម។ នៅ ក្នុងខេត្តហួណាន ក្នុងចំណោមសមាជិកតំណាងរដ្ឋាភិបាលភូមិឃុំមាន៥១៨រូបក្នុងចំណោម៥២៧រូបមានការសូកប៉ាន់ដើម្បីបានតំណែងសរុបទឹកប្រាក់ប្រមាណ១៦លានដុល្លារអាមេរិក៕ ម៉ែវ សាធី

100520942-163108266-1910x1000


ចែករំលែក៖