ព័ត៌មានទាន់ហេតុការណ៍៖

សុខភាពលោកស្រី គ្លីនតុន ល្អឡេីងវិញ និងគ្រប់គ្រាន់ក្នុងការក្លាយជាប្រធានាធិបតីអាមេរិក

ចែករំលែក៖

នៅមុននេះបន្តិច លោកវេជ្ជបណ្តិត Lisa Bardack របស់លោកស្រី គ្លីនតុន បានចេញថ្លែងការណ៍មួយជាសាធារណៈថា អាការជំងឺរបស់លោកស្រីបេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ គឺវិលទៅរកសភាពធម្មតាវិញហេីយ ។

កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ លោកស្រីគ្លីន បានមានអាការរោគខ្វះជាតិទឹក រលាកសួត បង្កឲ្យលោកស្រីទន់ដៃ ជេីង អំឡុងពេលលោកស្រីចូលរួមគោរពវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងព្រឹត្តិការណ៍វាយប្រហារភេរវកម្ម ១១ កញ្ញា នៅទីក្រុងញូវយ៉ក ។

 

អាការជំងឺបន្តិចបន្តួចនេះហេីយ បានជាលេសយ៉ាងសំខាន់ដល់គូប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិកមកពិគណបក្សសាធារណរដ្ឋ ។ លោក ដូណាល់ ត្រាំ បានវាយប្រហារថា លោកស្រីគ្លីនតុន មិនមានសុខភាពគ្រប់គ្រាន់ក្នុងតំណែងប្រធានាធិបតីរបស់អាមេរិកឡេីយ ហេីយអ្នកដែលស័ក្តិសមបំផុតនោះ គឺមានតែរូបលោកម្នាក់ប៉ុណ្ណោះ ។

អ្នករៀបចំយុទ្ធនាការបានប្រកាសដែរថា លោកស្រីគ្លីតុន នៅថ្ងៃព្រហស្បតិ៍នេះ នឹងចូលរួមយុទ្ធនាការឃោសនារកប្រជាប្រិយភាពដូចប្រក្រតីដេីមវិញផងដែរ ៕ ថាច់ យ៉ាត

 

clintontracker

 

 

 


ចែករំលែក៖