ព័ត៌មានទាន់ហេតុការណ៍៖

អគ្គីភ័យបានឆាបឆេះរោងដាក់ចំបើង០២ខ្នង គិតជាទឹកប្រាក់ប្រមាណ២ម៉ឺនដុល្លារនៅស្រុកថ្មគោល

ចែករំលែក៖

ខេត្តបាត់ដំបង៖ រោងដាក់ចំបើង០២ខ្នងត្រូវបានអគ្គីភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ជួយបាញ់ពន្លត់នៅវេលាម៉ោង ១០និង៥០នាទី ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចក្រុមទី ១០ ស្ថិតក្នុងភូមិទំពូងជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

ករណីអគ្គីភ័យនេះដែរបណ្ដាលឲ្យឆេះរោងដាក់ចំបើងចំនួន ០២ខ្នង ទំហំ ២៥ម៉ែត្រ X ៣០ម៉ែត្រ ធ្វើអំពីដែក ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី (ខូចខាតទាំងស្រុង) ដែលមានចំបើងចំនួន១៧,០០០ដុំ (ខូចខាតទាំងស្រុង) គិតជាទឹកប្រាក់ប្រហែល ២០,០០០ ដុល្លារ (ពីរម៉ឺនដុល្លារសហរដ្ឋអាមេរិក) ដែលមានម្ចាស់ឈ្មោះ ជឿន ម៉ៅ ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរភ្លាមៗនោះសមត្ថកិច្ចបានចេញរថយន្តអគ្គិភ័យស្រុក០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន នឹង រថយន្តដឹកទឹកលក់អស់ចំនួន ០៤ឡាន ហើយហេតុការណ៍ខាងលើមិនបណ្ដាលអោយរងគ្រោះថ្នាក់ដល់មនុស្សនិងសត្វទេ ចំណែកមូលហេតុកំពុងធ្វើការស្រាវជ្រាវ ៕

ដោយ៖សូរិយា


ចែករំលែក៖