រថភ្លើងពីរខ្សែបានបុកគ្នានៅទីក្រុងដែល មានពលរដ្ឋរស់នៅច្រើនបំផុតក្នុងប្រទេសប៉ាគីស្ថានបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ និងជាង១០០នាក់រងរបួសកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ។
ហេតុការណ៍ខាងលើកើតឡើងពេលដែលរថភ្លើង Awami កំពុងធ្វើដំណើរ ឆ្ពោះទៅទីក្រុង Peshawar ។ រថភ្លើងខាងលើបានបុកជាមួយរថភ្លើងផ្សេងទៀតដែល គ្មានកាលវិភាគធ្វើដំណើរច្បាស់លាស់ ស្ថិតនៅលើកំណាត់ផ្លូវដែកក្នុងតំបន់ Multan ។
នៅក្នុងការបុកគ្នានោះបណ្តាលឲ្យ មនុស្សនៅលើរថភ្លើង Awami ៤នាក់ ស្លាប់នៅនឹងកន្លែង។ ក្រៅពីនេះមានអ្នក រងរបួសជាច្រើនបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំណែកអ្នកដែលជាប់គាំងនៅក្នុងរថភ្លើងក៏ត្រូវបានជួយសង្គ្រោះចេញក្រៅដោយសុវត្ថិភាព៕ ម៉េវ សាធី