ភ្នំពេញ៖ បុរសម្នាក់បេីកឡំប្រឺតាងងុយដេកងោកមួយភាំងរេចង្កូតទៅបុកបង្គោលភ្លើងពេញទំហឹងបណ្ដាលឲ្យខ្ទាតធ្លាក់ចូលប្រឡាយទឹកក្រឡាប់ផ្ងារជើង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡើងនៅម៉ោង៩:២៥នាទីយប់ថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២៥ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចភូមិត្រពាំងគល់ សង្កាត់កំបូល រាជធានីភ្នំពេញ។ ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃើញបុរសរងគ្រោះខាងលើបេីកបរម៉ូតូកង់បីឥណ្ឌាពាក់ស្លាកលេខភ្នំពេញ1HA-3893 ធ្វេីដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកេីតហេតុខាងលើស្រាប់តែតៃកុងបានងងុយដេកងោកមួយភាំងបណ្ដាលឲ្យរេចង្កូតមកផ្នែកខាងស្ដាំទៅបុកជាមួយបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹងខ្ទាតធ្លាក់ចូលប្រឡាយទឹកផ្ងារជេីងធ្វើឱ្យអ្នកបើករងរបួសស្រាល ចំណែកឡំប្រឺតារងការខូចខាតក្រពឹតខាងមុខយ៉ាងដំណំ។បន្ទាប់មកជនរងគ្រោះស្រវេស្រវាស្ទុះស្ទារឡើងមកខាងលើភ្លាមៗ ហើយពលរដ្ឋធ្វើដំណើរមកឃើញក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យមើលបង្គោលភ្លើងឃើញមានរងការខូចខាតនោះក៏អោយម្ចាស់ម៉ូតូកង់បីរកដំណោះស្រាយខ្លួនឯង។ បន្ទាប់ពីកេីតហេតុខាងម្ចាស់ឡំប្រឺតារងគ្រោះខាងលើបានទាក់ទងហៅរថយន្តស្ទូចមកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕
ដោយ៖ ជ្រោយពេជ្រ