ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដាក់គោលដៅត្រួតពិនិត្យអាវុធដើម្បីរក្សាសន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃសៅរ៍ ១២កេីត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថៃ្ង ០៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៩ និង ៣០ នាទីយប់ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដាក់គោលដៅត្រួតពិនិត្យអាវុធដើម្បីរក្សាសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ដែលស្ថិតនៅផ្លូវ ១០១៩ ចំណុច សាលាបឋមសិក្សាភ្នំពេញថ្មី ភូមិភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។  យោងតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌសែនសុខបានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះក្នុងគោលបំណងរឹតបណ្តឹងនឹងរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រខណ្ឌសែនសុខ។

ក្នុងរបាយការណ៍ដដែលបានឲ្យដឹងទៀតថា សមាសភាពចូលរួម :

១.លោក ឃុត សុខខា   ឋានៈ       អភិបាលរង

២.លោក  ឈៀង ម៉ាឡា ឋាន :   អធិការរង

៣.លោក ទិត្យ សុខខេមរ័ត្ន ឋាន: ជំនួយការនឹងកំលាំងចូលរួម ២៨ នាក់

-សាលាខណ្ឌ ០៧ នាក់              

-នគរបាលខណ្ឌ ១៣ នាក់ 

-កងរាជអាវុធហត្ថខណ្ឌ ០៣ នាក់ និង សណ្តាប់ធ្នាប់ សាលាខណ្ឌ ០៧ នាក់ ម៉ូតូឆ្លងកាត់ ១៧៧ គ្រឿង ក្នុងនោះត្រួត ពិនិត្យរថយន្តចំនួន ៥៧ គ្រឿង អាវុធឆ្លងកាត់ គ្មាន ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖