រដ្ឋមន្ត្រីការបរទេសហ្វុីលីពីន លោក Yasay បានបញ្ជាក់ថា ប្រទេសរបស់លោកមិនទាន់ត្រៀមលក្ខណៈពិភាក្សាទ្វេភាគីជាមួយចិននៅឡើយទេ។ ការប្រកាសរបស់ រដ្ឋមន្ត្រីការបរទេសហ្វុីលីពីនគឺក្នុងពេល ដែលលោកបានចូលរួមនៅក្នុងសន្និសីទ របស់មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រ អន្តរជាតិ-អាមេរិក។
លោក Amy Searght អគ្គនាយក និងជាទីប្រឹក្សាជាន់ខ្ពស់នៃកម្មវិធីអាស៊ីអាគ្នេយ៍ របស់មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រ អន្តរជាតិបានសួរទៅរដ្ឋមន្ត្រីការបរទេសហ្វីលីពីនពីជំហានបន្ទាប់របស់ហ្វុីលីពីនក្រោយដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតី Fidel Ramos ទៅកាន់ប្រទេស ចិន។ លោក Yasay បញ្ជាក់ថា «បច្ចុប្បន្នហ្វុីលីពីនមិនទាន់ត្រៀមខ្លួនពិភាក្សាជាមួយ ចិននៅឡើយស្តីពីវិវាទដែនសមុទ្រចិនភាគ ខាងត្បូង។
តាមការបកស្រាយរបស់លោក Yasay បានឲ្យដឹងថា ពេលនេះទីក្រុងម៉ានីល និងទីក្រុងប៉េកាំងនៅមិនទាន់មានការចុះសម្រុង នឹងគ្នានៅឡើយលើគោលដៅនៃកិច្ចពិភាក្សា។លោកបន្តទៀតថា ចំណុចដែលហ្វុីលី ពីនមិនទាន់អាចពិភាក្សាទ្វេភាគីបានដោយ សារតែ ចិនចង់ពិភាក្សាដោយទាត់ចេញសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាល អន្តរជាតិ។ ប៉ុន្តែហ្វុីលីពីននឹងពិភាក្សាជា មួយចិនដោយពឹងផ្អែកទៅលើសេចក្តី សម្រេចរបស់តុលាការតែមួយគត់។
ការប្រកាន់យកច្បាប់អន្តរជាតិមកពិភាក្សារបស់ហ្វុីលីពីនគឺជាចំណុចដែលចិន មិនអាចទទួលយកបានឡើយ។ ក្រុមអ្នក វិភាគបានលើកឡើងថា ហ្វុីលីពីនកំពុងតែស្វែងរកគ្រប់វិធីសាស្ត្រនៅក្នុងកិច្ចពិភាក្សា បញ្ចប់វិវាទជាមួយចិន។
ការណ៍ដែលហ្វុីលីពីនបណ្តេញទាហាន អាមេរិកចេញពីទឹកដីរបស់ខ្លួនក៏ស្ថិតនៅក្នុង គម្រោងធ្វើឲ្យចិនទុកចិត្តក្នុងការពិភាក្សាទ្វេភាគីជាមួយប្រទេសនេះដោយយកសេច ក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលមក ប្រើប្រាស់។
ទាំងនោះហើយបានធ្វើឲ្យគេដាក់សំនួរសួរថា សកម្មភាពរបស់ប្រធានាធិបតីហ្វុីលីពីនគឺជាការសម្ដែងឆាកល្ខោនជាមួយអាមេ រិកធ្វើឲ្យចិនទុកចិត្តឬ?
កាលពីសប្តាហ៍មុនប្រធានាធិបតីហ្វុីលីពីនបានបង្កភាពភ្ញាក់ផ្អើលដោយបានធ្វើ ទំនាក់ទំនងការទូតហ្វុីលីពីន-សហរដ្ឋអា មេរិកតាមរយៈសម្តីជេរដ៏គ្រោកគ្រាតដាក់ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា។ កាល ពីនៅថ្ងៃចន្ទកន្លងមកនេះលោក ឌុយទែរ តេ បានចេញមុខពន្យល់ជាសាធារណៈចង់ ឃើញកម្លាំងកងទ័ពពិសេសអាមេរិកដែលកំពុងបង្វឹកហាត់ទាហានហ្វុីលីពីននៅភាគខាងត្បូងប្រទេសថា ជាទិសដៅនៃការវាយ ប្រហាររបស់ពួកឧទ្ទាមអ៊ិស្លាមជ្រុលនិយមចង់ផ្តាច់ទឹកដីអាប៊ូសាយ៉ាស។
ហេតុដូច្នេះហើយបានជាក្រុងម៉ានីលត្រូវការឃើញកងកម្លាំងពិសេសអាមេរិកនេះចាកចេញពីទឹកដីហ្វុីលីពីន។ លោក ឌុយទែរតេ បានប្រកាសថាមិនចង់មាន ជម្លោះជាមួយអាមេរិកទេ តែកងទ័ពអាមេរិក នោះត្រូវត្រលប់ទៅស្រុកវិញ ព្រោះពួកវា (ពួកភេរវជនអ៊ិស្លាមជ្រុលនិយមអាប៊ូសាយ៉ាសបានជ្រើសរើសទាហានអាមេរិកនោះជាផ្ទាំងស៊ីបចង់តាមសម្លាប់ឬចាប់ជំរិត ដើម្បីទារប្រាក់ថ្នូរ។
កងកម្លាំងពិសេសអាមេរិកបានទៅឈរ ជើងនៅភាគខាងត្បូងកោះហ្វុីលីពីនតាំង ពីឆ្នាំ២០០២មក ប៉ុន្តែកម្មវិធីនេះត្រូវបានផ្អាកទៅវិញនៅឆ្នាំ២០១៥ដោយមានរក្សាទុកនូវកងពលតូចមួយសម្រាប់ផ្តល់វគ្គ បំពាក់បំប៉នបច្ចេកទេសនិងភស្តុភារដល់ទាហានហ្វុីលីពីន។
ខុសពីប្រធានាធិបតីមុន ដែលពឹងពាក់និងបង្ហាញភាពស្អិតល្មួតជាមួយទីក្រុងវ៉ាស៊ីនតោនលោក ឌុយទែរតេ តែងតែចោទប្រកាន់អតីតម្ចាស់អាណានិគមអាមេរិក មួយនេះថា មានពុតត្បុតច្រើន ជាពិសេសនៅពេលអាមេរិករិះគន់នយោបាយប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនរបស់ ហ្វុីលីពីន។ ក្រោយពីបានជេរលោក អូបាម៉ា នៅក្នុងជំនួបអាស៊ាន សេចក្តីប្រកាសរបស់ប្រធានាធិបតីហ្វីលីពីនថ្ងៃនេះឆ្លុះឱ្យឃើញអំពីទស្សនវិស័យថ្មីរបស់ហ្វុីលីពីនចំពោះ ទំនាក់ទំនង ជាមួយអាមេរិកដែលធ្លាប់តែតាំងខ្លួនជាសម្ពន្ធមិត្តដ៏ជិតដិតបំផុតមួយ របស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់៕ ម៉ែវ សាធី