ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយរយៈពេល១០០ឆ្នាំ រថក្រោះនៅតែជាអាវុធគួរឲ្យខ្លាចនៅក្នុងសង្គ្រាមថ្មើរជើង

ចែករំលែក៖

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ជា ពេលវេលាដែលរថក្រោះមានវត្តមាននៅលើផែនដីគម្រប់១០០ឆ្នាំ ។ កាលពី១០០ឆ្នាំមុនរថក្រោះដំបូងគេបង្អស់មានវត្តមាននៅលើពិភពលោកក្នុងសង្គ្រាមតាមដងទន្លេ Somme ក្នុងប្រទេសបារាំង។ នៅពេលនោះទាហានអង់គ្លេសបានបង្ហាញក្តីសង្ឃឹមថា “នាវាលើគោក” Mark I របស់ខ្លួននឹងឆ្លងផុតរនាំងបន្លាដែកទាហានអាល្លឺម៉ង់ដែលបានបង្កើតឡើង។ ប៉ុន្តែដោយសារតែល្បឿនយឺតគឺធ្វើដំណើរបានតែ៣,២គីឡូម៉ែត្រក្នុងមួយម៉ោងគួបផ្សំម៉ាស៊ីនមិនសូវល្អ ផងនោះរថក្រោះ Mark I មិនអាចបង្ហាញសមត្ថភាពនៅលើទីលានប្រយុទ្ធបានប្រសើរឡើយ។

អ្នកប្រវត្តិវិទ្យា Paul Jankowski បានសរសេរថា កម្លាំងទាហានអង់គ្លេស
មានរថក្រោះចំនួន៤៩គ្រឿងចូលរួមនៅក្នុងសមរភូមិដោយសង្ឃឹមថា រថក្រោះ
ទាំងនោះនឹងវាយប្រហារទៅដល់គោលដៅបានឆាប់ជាងការគ្រោងទុក។ ប៉ុន្តែ
ភាគច្រើនរថក្រោះទាំងនោះត្រូវខូចម៉ាស៊ីន មិនអាចធ្វើដំណើរទៅមុខបាន។ រថក្រោះនាពេលនោះធ្វើដំណើរយឺតជាងកម្លាំងទាហានទៅទៀត ហើយបើសត្រូវបាញ់ចំធុងសាំងគឺឆេះតែម្តង។ ប៉ុន្តែរថក្រោះទាំងនោះបានបុកទម្លាយរនាំងការពាររបស់សត្រូវបង្កឲ្យសត្រូវមានការខូចខាតយ៉ាងដំណំហើយរថក្រោះទាំងនោះក៏បានជួយដល់កម្លាំងទាហានជាច្រើនផងដែរដែលទៅលាក់ខ្លួនខាងក្រោយពេលរងការបាញ់ប្រហារ ។

ពីរឆ្នាំក្រោយមកសង្គ្រាម Amiens នា ថ្ងៃទី៨ ខែសីហា ឆ្នាំ១៩១៨ទាហានអង់គ្លេសបានប្រើប្រាស់រថក្រោះរហូតដល់ទៅ៥០០គ្រឿងហើយបានបំផ្លាញទាំងស្រុងនូវរនាំងជួរមុខរបស់អាល្លឺម៉ង់ ធ្វើឲ្យទាហានអាល្លឺម៉ង់ហៅថាជាថ្ងៃខ្មៅបំផុតសម្រាប់ពួកគេ។ ២៥ឆ្នាំក្រោយមកហ្វាស៊ីនអាល្លឺម៉ង់បានចូលឈ្លានពានអឺរ៉ុប ដោយរថក្រោះហើយថ្ងៃនោះរថក្រោះទាំងអស់នោះក្លាយជាអាវុធមិនអាចខ្វះបានសម្រាប់កម្លាំងទាហានគ្រប់ប្រទេសទាំងអស់។

នៅក្នុងសង្គ្រាមលោកលើកទី២រថក្រោះដើរតួនាទីយ៉ាងសំខាន់បំផុតជាតំណាងនៃកម្លាំងរបស់ប្រទេសទាំងអស់ ។ ប្រទេសណាដែលមានរថក្រោះច្រើនជាងគេគឺជាប្រទេសមហាអំណាច។ ក្រោយសង្គ្រាមលោកលើកទី២អាវុធទំនើបៗបង្ហាញខ្លួន ក្នុងនោះមានយន្តហោះចម្បាំងនិងអាវុធបរ -មាណូ ។ ក្រៅពីនេះគេបានផលិតមីស៊ីលប្រឆាំងរថក្រោះក្រោយពេលរថក្រោះមិនមានអ្វីបំផ្លាញវាបាននោះ។

រយៈពេល១០០ឆ្នាំរថក្រោះនៅតែរក្សាបានតំណែងនៅក្នុងការការពារជាតិរបស់ប្រទេសទាំងអស់លើពិភពលោក ។ បើទោះបីពេលមានអាវុធបញ្ជាពីចម្ងាយឬក៏មានយន្តហោះវាយលុកគ្មានមនុស្សបើកក្តី៕ ម៉ែវ សាធី

tank-pics


ចែករំលែក៖