ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល នៅមជ្ឃមណ្ឌល គរុកោសល្យភូមិភាគ ស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ ក្នុងដំណើរអញ្ជើញមកដល់ខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្មួយៗ គរុសិស្ស នៃមជ្ឃមណ្ឌល គរុកោសល្យភូមិភាគ ស្ទឹងត្រែង ក្នុងក្រុងស្ទឹងត្រែង ។ យោងតាមតម្រូវការចាំបាច់នៅទីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសប្បុរសជនបានសំរេចផ្តល់ជូនអាគារសិក្សាដល់សាលាបឋមសិក្សាអនុវត្តន៍ ១ខ្នង ២ជាន់ ១២បន្ទប់ ធ្វើទីចាត់ការ១ខ្នង ៣បន្ទប់ ។ និងផ្នែកគរុកោសល្យ ផ្តល់ជូនអាគារសិក្សា១ខ្នង ២ជាន់ ១២ បន្ទប់ ជួសជុសអាគារចាស់ៗឡើងវិញ និងផ្តល់ជូននូវដំណើរកម្សាន្តដល់គរុសិស្ស និងគ្រូ ទៅទស្សនកិច្ចសិក្សានៅខេត្តសៀមរាបនាពេលខាងមុខផងដែរ។

សូមក្មួួយៗគរុសិស្សទាំងអស់ យកចិត្តទុកដាក់រៀនសូត្រដើម្បីក្លាយជាលោកគ្រូ អ្នកគ្រូដ៍ល្អ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សនាពេលខាងមុខ ៕

fb_img_1474035585934 fb_img_1474035582188 fb_img_1474035576515 fb_img_1474035573634 fb_img_1474035566661 fb_img_1474035571078

 


ចែករំលែក៖