ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យអាគារសិក្សានៅទីតាំងវិទ្យាល័យ ត្រពាំងក្រហម

ចែករំលែក៖

ខេត្តរតនគិរីៈ បន្ទាប់ពីបានចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងព្រះសង្ឃនៅវត្តព្រះពុទ្ឋគិរីរតនារាម រួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខក្មួយៗសិស្សានុសិស្ស នៅក្នុងទីតាំងស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ដែលមានសាលារៀន ចំនួន៤ ១) វិទ្យាល័យ ត្រពាំងក្រហម ២) អនុវិទ្យាល័យត្រពាំងក្រហម ៣) បឋមសិក្សាត្រពាំងក្រហម និងទី៤) សាលាបឋមសិក្សា តាអង។ ដោយមើលឃើញពីការខ្វះខាត និងតម្រូវការចាំបាច់របស់ក្មួយៗក្នុងការសិក្សា សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសប្បុរសជនបានផ្តល់ជូនអំណោយដូចខាងក្រោមនេះ ៖

១)- វិទ្យាល័យត្រពាំងក្រហម ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ ផ្តល់ជូនអាគារសិក្សា១ខ្នង កំពស់២ជាន់ ស្មើនឹង១២បន្ទប់ ទីចាត់ការ១ខ្នង ៣បន្ទប់ និងអាគារស្នាក់នៅសិស្ស ២ខ្នង ដែលក្នុង១ខ្នង ២ជាន់ ១០បន្ទប់(សរុប២០បន្ទប់)។

២)- សាលាបឋមសិក្សា ត្រពាំងក្រហម ភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ ផ្តល់ជូន អាគារសិក្សា១ខ្នង ២ជាន់ ១២បន្ទប់ ជួសជុលអាគារចាស់ៗ និងចាក់ផ្លូវបេតុង ចូលសាលា ។

៣)- អនុវិទ្យាល័យ ត្រពាំងក្រហម ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ ផ្តល់ជូន ទីចាត់ការ១ខ្នង ៣បន្ទប់ ។

៤)- សាលាបឋមសិក្សា តាអង ស្ថិតក្នុងភូមិ តាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។ ផ្តល់ជូន អាគារសិក្សា១ខ្នង ៦បន្ទប់ ។

សម្ដេចតេជោ ហ៊ុន សែន បន្តខិតខំកសាងសាលារៀនអោយបានច្រើនថែមទៀតដើម្បីផ្ដល់ឱកាសអោយក្មួយៗសិស្សានុសិស្សបានសិក្សារៀនសូត្រ ចាប់ពីទីក្រុងរហូតដល់ជនបទ ៕

fb_img_1474035232007 fb_img_1474035226392 fb_img_1474035223130 fb_img_1474035217969 fb_img_1474035214586 fb_img_1474035208303

 

 


ចែករំលែក៖