ខេត្តស្ទឹងត្រែងៈ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នេះ ក្នុងដំណើរចាកចេញពីខេត្តរតនគិរី មកកាន់ខេត្តស្ទឹងត្រែង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ ឧបាសក ឧបាសិកា និងព្រះសង្ឃ យាយជីតាជីនៅតាមដងផ្លូវ ស្ថិតនៅវត្តព្រះពុទ្ឋគិរីរតនារាម ត្រពាំងក្រហម ដោយក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវបច្ច័យមួយចំនួនសម្រាប់កសាងសមិទ្ឋផលក្នុងវត្តនេះផងដែរ ។
សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ក្នុងការពង្រឹងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនៅកម្ពុជា អោយកាន់តែរីកចម្រើនបន្ថែមទៀត ៕