ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បេីករថយន្ត ម៉ាក Range Rover ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងរួចទៅបុកបង្គោលមួយដើមរបស់ក្រុមហ៊ុនទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលា៩និង៤០នាទីព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៥ បុរសម្នាក់បេីករថយន្ត មួយគ្រឿងម៉ាក Range Rover  ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងពេញទំហឹងរួចទៅបុកបង្គោលមួយដើមរបស់ក្រុមហ៊ុនទៅមុខលែងរួចបណ្ដាលឲ្យខូចខាត ។ហេតុការណ៍ ស្ថិតតាមបណ្ដោយផ្លូវ 2004 សង្កាត់ ស្ទឹងមានជ័យ៣ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា បុរសម្នាក់បេីករថយន្ត មួយគ្រឿងម៉ាក Range Rover  ពាក់ផ្លាកលេខភ្នំពេញ2BB.0255 តាមបណ្ដោយផ្លូវ 2004  ក្នុងទិសដៅ ពីកើតទៅលិច ក៏បានរេចង្កូតទៅបុកម៉ូតូមួយគ្រឿងពេញទំហឹងបណ្ដាលអោយយុវជនម្នាក់រងរបួសស្រាលរួចរថយន្តបង្កខាងលើក៏បានបើកទៅបុកបង្គោលមួយដើមរបស់ក្រុមហ៊ុនមួយទៀតបណ្ដាលឲ្យខូចខាត។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕

ដោយ៖ ជីណា


ចែករំលែក៖