ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ ចេញប្រកាសស្ដីពីការបង្កើត និងការដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុកទាំង៨ នៃខេត្តស្វាយរៀង

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃបានដាក់ចេញប្រកាសស្ដីពីការបង្កើត និងការដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុកទាំង៨ នៃខេត្តស្វាយរៀង រួមមាន រដ្ឋបាលក្រុងបាវិត រដ្ឋបាលក្រុងស្វាយរៀង រដ្ឋបាលស្រុកចន្រ្ទា រដ្ឋបាលស្រុកកំពង់រោទ៍ រដ្ឋបាលស្រុកស្វាយទាប រដ្ឋបាលស្រុករមាសហែក រដ្ឋបាលស្រុករំដួល និងរដ្ឋបាលស្រុកស្វាយជ្រំ

និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តស្វាយរៀង ត្រូវប្រើប្រាស់ដូចខាងក្រោម៖ 

– ដាក់នៅកន្លែងធ្វើការងារនៅរដ្ឋបាលក្រុង ស្រុក

– ប្រើប្រាស់នៅលើលិខិត ស្រោមសំបុត្រ ឯកសណ្ឋាន និងឯកសារផ្លូវការពាក់ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក

– ប្រើប្រាស់ក្នុងពិធីនានា និងប្រើប្រាស់ក្នុងកិច្ចការជាផ្លូវការផ្សេងៗតាមការចាំបាច់។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានរដ្ឋបាលបានរៀបចំសេចក្ដីព្រាងប្រកាសស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញាក្រុង ស្រុក ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃពិនិត្យ និងសម្រេចប្រកាសឱ្យប្រើប្រាស់ជាផ្លូវការចំនួន ១៧ខេត្ត សរុប១៣៥ ក្រុង ស្រុក រួមមាន៖

•ខេត្តព្រះសីហនុ ចំនួន ៥ក្រុង ស្រុក 

•ខេត្តស្ទឹងត្រែង ចំនួន ៦ក្រុង ស្រុក

•ខេត្តកំពង់ស្ពឺ ចំនួន៩ក្រុង ស្រុក

•ខេត្តកំពង់ចាម ចំនួន១០ក្រុង ស្រុក

•ខេត្តព្រះវិហារ ចំនួន៨ក្រុង ស្រុក និង

•ខេត្តពោធិ៍សាត់ ចំនួន៨ក្រុង ស្រុក

•ខេត្តត្បូងឃ្មុំ ចំនួន៧ក្រុង ស្រុក

•ខេត្តប៉ៃលិន ចំនួន២ក្រុង ស្រុក

•ខេត្តកំពង់ឆ្នាំង ចំនួន៨ក្រុង ស្រុក

•ខេត្តកំពង់ធំ ចំនួន៩ក្រុង ស្រុក

•ខេត្តបន្ទាយមានជ័យ ចំនួន៩ក្រុង ស្រុក

•ខេត្តកណ្ដាល ចំនួន១៣ក្រុង ស្រុក

•ខេត្តតាកែវ ចំនួន១០ក្រុង ស្រុក

•ខេត្តកំពត ចំនួន៩ក្រុង ស្រុក

•ខេត្តក្រចេះ ចំនួន៧ក្រុង ស្រុក

•ខេត្តកោះកុង ចំនួន៧ក្រុង ស្រុក

•ខេត្តស្វាយរៀង ចំនួន៨ក្រុង ស្រុក ៕

ដោយ ៖ សិលា


ចែករំលែក៖