ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំសភាអាស៊ីនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦

ចែករំលែក៖

ភ្នំពេញ ៖ បណ្ដាប្រទេសដែលជាសមាជិកសភាតំបន់អាស៊ីក្នុងចំណោមប្រទេសសមាជិករបស់ អេ.ភី.អេចំនួន៤២នឹងមក កាន់ប្រទេសកម្ពុជានៅដើមសប្ដាហ៍ក្រោយដើម្បីពិភាក្សាលើខ្លឹមសាររបស់គណៈកម្មាធិការអចិន្ត្រៃយ៍ទាំង៤។ នេះបើតាមសេចក្ដី ជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋ សភាចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០១៦ ។

ខ្លឹមសាររបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ទាំង៤នោះមានសេចក្ដីព្រាងសេចក្ដីសម្រេច ចំនួន១៩មុននឹងដាក់ជូនមហាសន្និបាត សភាតំបន់អាស៊ីលើកទី៩អនុម័ត។ ក្រៅពី នេះកិច្ចពិភាក្សាក៏នឹងផ្ដោតលើបេក្ខភាព អគ្គលេខាធិការសភាតំបន់អាស៊ីថ្មី និងការជូនដំណឹងអំពីប្រទេសដែលស្ម័គ្រចិត្តទទួលធ្វើជាប្រធានសភាតំបន់អាស៊ីបន្ទាប់ពីកម្ពុជា ជាដើម ។

កិច្ចប្រជុំក៏នឹងផ្ដោតកិច្ចពិភាក្សាទៅលើការគ្រប់គ្រងបុគ្គលិកនិងបទបញ្ញត្តិហិរញ្ញ វត្ថុ ព្រមទាំងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១នៃសភាតំបន់អាស៊ីផងដែរ។ កិច្ច ប្រជុំនេះនឹងត្រូវចាប់ផ្ដើមពិភាក្សានៅថ្ងៃ ២៦ ខែកញ្ញា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃ ២៨ ខែកញ្ញាសប្ដាហ៍ក្រោយ ៕ ហេង សូរិយា

 

aes


ចែករំលែក៖