ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយចាញ់៤ប្រកួតជាប់គ្នា Valencia បណ្តេញគ្រូបង្វឹកចេញពីតំណែង

ចែករំលែក៖

ក្រុម Valencia បានសម្រេចចិត្តបណ្តេញ គ្រូបង្វឹកលោក Pako Ayestaran ចេញពី តំណែងក្រោយប្រកួតចាញ់៤ប្រកួតជាប់ៗគ្នាហើយពួកគេកំពុងតែឈរនៅបាតតារាង អេស្ប៉ាញ La Liga ។

លោក Pako Ayestaranបានមកកាន់ តំណែងជាគ្រូបង្វឹកក្រុម Valencia ក្រោយ ពេលក្រុមនេះបណ្តេញលោកGary Neville កាលពីខែមីនា ហើយកិច្ចសន្យារបស់លោក Pako Ayestaran មានសុពលភាពរហូត ដល់ឆ្នាំ២០១៨ ។ ប៉ុន្តែដោយសារតែលទ្ធផលតាំងពីចាប់ផ្តើមរដូវកាលថ្មីមកមិនល្អទាល់តែសោះ ដោយក្រុមValenciaពុំដែលស្គាល់រសជាតិឈ្នះនិងស្មើនោះទេ ប្រកួត ចុងក្រោយចាញ់ក្រុម Athletic Bilbao ក្នុងលទ្ធផល 2-1 ។

សេចក្តីថ្លែងការណ៍មួយរបស់ក្លិប Val-encia បានឲ្យដឹងថា “ក្រោយកិច្ចប្រជុំជាមួយ នឹងថ្នាក់ដឹកនាំកំពូលៗក្លិបValencia Football បានសម្រេចចិត្តបញ្ចប់តំណែងរបស់លោក Pako Ayestaran។ ការសម្រេចចិត្តនេះធ្វើឡើងក្រោយមានការវិភាគលើស្ថានការណ៍និងលទ្ធផលនាពេលថ្មីៗនេះ។ ក្លិប Valencia ក៏សូមថ្លែងអំណរគុណដល់កិច្ច ខិតខំប្រឹងប្រែងរបស់គាត់ប្រកបដោយវិជ្ជាជីវៈនិងជូនពរគាត់ឲ្យទទួលសំណាងល្អនៅថ្ងៃអនាគត” ៕

គ្រូបង្វឹកលោក Pako Ayestaran

គ្រូបង្វឹកលោក Pako Ayestaran


ចែករំលែក៖