ព័ត៌មានទាន់ហេតុការណ៍៖

អស្ចារ្យណាស់ Borussia Dortmundស៊ុតបាល់បាន១៧គ្រាប់ក្នុងចំណោម៣ប្រកួត ឈរកំពូលតារាង

ចែករំលែក៖

ក្រុម Borussia Dortmundកំពុងតែមានទម្រង់លេងល្អឥតខ្ចោះដោយស៊ុតបាល់ បញ្ចូលទីបានរហូតដល់ទៅ១៧គ្រាប់ក្នុង ចំណោម៣ប្រកួតចុងក្រោយធ្វើឲ្យពួកគេបានឡើងមកឈរកំពូលតារាងបណ្តោះ អាសន្ននៅអាល្លឺម៉ង់ Bundesliga ។

ក្នុងការប្រកួតកាលពីថ្ងៃអង្គារទី២០ ខែ កញ្ញា ឆ្នាំ២០១៦ ក្រុមBorussia Dortmund បានយកឈ្នះលើក្រុម Wolfsburg ដោយ លទ្ធផល 5-1 ក្នុងនោះខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ស៊ុតបាល់បាន២ គ្រាប់ ។ មុនពេលយកឈ្នះក្រុមWolfsburg ក្រុមDortmundដែលដឹកនាំដោយលោកគ្រូបង្វឹក Thomas Tuchel បានយកឈ្នះលើ ក្រុមLegia Warsaw របស់ប៉ូឡូញដោយ លទ្ធផល6-0 នៅChampions League ហើយ បានឈ្នះDarmstadtក្នុងលទ្ធផល 6-0 ផង ដែរនៅអាល្លឺម៉ង់ Bundesliga។

Borussia Dortmund កំពុងតែមាន៩ពិន្ទុ ក្រោយប្រកួតបាន៤ដងនៅអាល្លឺម៉ង់ Bun-desliga ប៉ុន្តែក្រុមBayern Munich មាន៩ ពិន្ទុដែរ ហើយអាចនឹងមកឈរលេខ១វិញប្រសិនបើពួកគេឈ្នះលើក្រុមHamburger ៕

borussia-dortmund-15-16-kit


ចែករំលែក៖