ភ្នំពេញ៖ តាមធម្មតា គេតែងតែសង្កេតឃើញហាងសាច់អាំង ហាងកាហ្វេ គុយទាវតូចធំក្នុង រាជធានីគ្រប់កន្លែងសសេរថា បាត់ម៉ូតូមិនទទួលខុសត្រូវ សសេរបែបក៏មានការរិះគន់ថានេះគ្រាន់តែលេសរបស់ម្ចាស់ហាង ក៏ប៉ុន្តែហាងខ្លះសសេរដូច្នេះផងដែរ តែមានអ្នកយាមកឹប សំបុត្រនិងចាក់ក្រវ៉ាត់ត្រឹមត្រូវ ហើយនៅពេលម្ចាស់យានយន្តខ្លះធ្វើបាត់សំបុត្រឬកូនសោរ វិញនោះសន្តិសុខហាងមិនអនុញ្ញាតឲ្យចេញឡើយ រហូតដល់ពេលខ្លះក៏មានការជជែកតឹងសសៃរកស្ទើផ្ទុះហឹង្សាក៏មានផងដែរ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ បុរសម្នាក់បានមកប្តឹងសមត្ថកិច្ចនគរ បាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យជុំវិញបញ្ហាបាត់ម៉ូតូរបស់ខ្លួននៅ ហាងកាហ្វេសុខសាន្ត២ខណៈដែលខ្លួនចូលផឹកកាហ្វេ។ ជនរងគ្រោះម្ចាស់ម៉ូតូឈ្មោះ ណុប ចំរើន អាយុ២៣ឆ្នាំ ជាបុគ្គលិកក្រុមមួយនៅម្តុំទួលទំពូង មានទីលំនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ណុប ចំរើន បាននិយាយថា មុនពេលកើតហេតុខ្លួនបានចេញពីផ្ទះនៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ហើយក៏ចូលផឹកកាហ្វេនៅហាងសុខសាន្ត២ ដែលមានទីតាំងនៅក្បែរសាលាប៊ែលធីខាងត្បូងសាលា ហើយនៅពេលខ្លួនចូលហាងកាហ្វេអ្នករៀបចំម៉ូតូបានប្រាប់ថាមិនបាច់ចាក់សោរកម៉ូតូទេ ហើយគេក៏មិនបានឲ្យសំបុត្រផ្ញើម៉ូតូអ្វីដែរ បន្ទាប់ខ្លួនក៏ដើរចូលហាងអង្គុយផឹកកាហ្វេ។
ណុប ចំរើន ក៏បានបញ្ជាក់បន្ថែមថា ប្រហែល ម៉ោងជិត៩ព្រឹកថ្ងៃដដែល ខ្លួនក៏ដើរចេញមកយកម៉ូតូតែមិនឃើញ។ ភ្លាមនោះអ្នកយាមម៉ូតូ និយាយប្រាប់ខ្លួនថា ឃើញគេយកម៉ូតូនោះចេញទៅប្រហែល១០នាទីមុននេះ ស្មានតែមិត្ត ភក័្តរបស់ខ្លួន។
ណុប ចំរើន និយាយថាម៉ូតូរបស់ខ្លួនមានម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BQ-3693។
ដោយឡែកម្ចាស់ហាងក៏បានបញ្ជាក់លើកឡើងថា ហាងរបស់ខ្លួនបានសសេរស្លាក សញ្ញាដាក់នៅជញ្ជាំងហើយថា បាត់ម៉ូតូមិនទទួលខុសត្រូវ។
ទោះបីជាយ៉ាងនេះក្តីសមត្ថកិច្ចក៏បានស្តីបន្ទោសម្ចាស់ហាងថា មិនអាចសំអាងលើស្លាកសញ្ញាប៉ុណ្ណឹងអាចរួចខ្លួនបាន នោះទេ។ ជាលទ្ធផលម្ចាស់ហាងកាហ្វេសុខសាន្ត២ ដែលមានទីតាំងនៅបណ្តោយផ្លូវ២១៧ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យក៏បានឯកភាពសងថ្លៃម៉ូតូពាក់កណ្តាលទៅ ម្ចាស់ម៉ូតូវិញចំនួន៤៥០ដុល្លារ ដើម្បីបញ្ចប់រឿង៕ តាឡឹម