ព័ត៌មានទាន់ហេតុការណ៍៖

បែកធ្លាយហើយ! Cristiano Ronaldo កំពុងតែមានទំនាក់ទំនងស្នេហាជាមួយបវរកញ្ញាអេស្ប៉ាញ

ចែករំលែក៖

យោងទៅតាមសារព័ត៌មាននៅក្នុង ប្រទេសអេស្ប៉ាញឲ្យដឹងថា តារាបាល់ទាត់ របស់ក្លិប Real Madrid កីឡាករ Cristiano Ronaldoកំពុងតែមានទំនាក់ទំនងស្នេហាជាមួយបវរកញ្ញានិងជាតារាបង្ហាញម៉ូដ អេស្ប៉ាញ Desire Cordero។

ទស្សនាវដី្តនិយាយដើមតារារបស់ ប្រទេសអេស្ប៉ាញឈ្មោះ Corazon CZN បានអះអាងថា តារាទាំងពីររូបនេះមាន ទំនាក់ទំនងស្នេហានឹងគ្នាអស់រយៈពេល ជិតមួយខែហើយ។ ពេលនេះនាងDesire Cordero បានចាប់ផ្តើមផ្លាស់មករស់នៅ ប្រទេសអេស្ប៉ាញវិញដើម្បីបង្កើនស្នេហាឲ្យកាន់តែផ្អែមល្ហែមទៅទៀត ។

កីឡាករ Cristiano Ronaldoធ្លាប់មាន ចំណងស្នេហ៍ជាមួយនឹងតារាបង្ហាញម៉ូដពីរ នាក់ហើយគឺនាងGemma Atkinson និង Irina Shayk។ ពេលនេះសារព័ត៌មានរបស់អេស្ប៉ាញក៏បានអះអាងបន្ថែមថា គាត់ កំពុងតែទាក់ទងនាង Desire Cordero តាមរយៈទំនាក់ទំនងសង្គម Instagram។
គួរបញ្ជាក់ថា នាងDesire Corderoជាប់ជាបវរកញ្ញារបស់អេស្ប៉ាញកាលពីឆ្នាំ ២០១៤ ហើយនាងតំណាងឲ្យប្រទេស របស់នាងចូលរួមប្រកួតបវរកញ្ញាចក្រវាលដែលពេលនោះនាងជាប់ចំណាត់ថ្នាក់លេខ១០ ៕

desire-cordero-et-cristiano-ronaldo_exact1024x768_l


ចែករំលែក៖