ខេត្តកណ្តាល៖ អនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាល ឃាត់ខ្លួនជនសង្ស័យ២នាក់ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់សារធាតុញៀនកើតហេតុ ថ្ងៃទី២០ខែ កក្កដាឆ្នាំ២០២៥ វេលាម៉ោង១២ និង ៤០នាទី នៅភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យ០២នាក់÷ ១- ឈ្មោះ ម៉េង ខាន់ណារាជ្រ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ប្រាកដ មានទីលំនៅភូមិពោធិ៍តាប៉ាងឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ វិជ្ជមាន មាននូវសារធាតុញៀនក្នុងទឹកនោម (+)ឃាត់ខ្លួន និង២.ឈ្មោះ ម៉ម វ៉ីត ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ឃាត់ខ្លួន។
ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន ០១ លេីកករណីពាក់ព័ន្ធជួញដូរដោយខុសច្បាប់នូវសារធាតុញៀន រយៈពេល ០២ឆ្នាំ។ វិជ្ជមាន មាននូវសារធាតុញៀននៅក្នុងទឹកនោម (+) ។
សមត្ថកិច្ចប្រមូលបានសម្ភារៈ និងវត្ថុតាងចាប់យកសារធាតុញៀនមេតំហ្វេតាមីន(ice)ចំនួន ០២កញ្ចប់ ទម្ងន់ ២,០៥ ក្រាម។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្អាង ដើម្បីកសាងសំណុំរឿងបន្តអនុវត្តចាត់ការតាមនីតិវិធី៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច