ភ្នំពេញ ៖ ការជួបជុំច្រៀងចម្រៀងជូនដល់កងទ័ពជួរមុខ កាលពីថ្ងៃទី១៩ ខែកក្កដា និងព្រឹត្ដិការណ៍ដើរថ្មើរជើង Solidarity March កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហាញយ៉ាងច្បាស់នូវស្មារតីរួបរួមគ្នាសាមគ្គីជាធ្លុងមួយរបស់ប្រជាជនកម្ពុជាគាំទ្រដល់កងទ័ពកម្ពុជាដែលកំពុងឈរជើងនៅតាមបណ្ដោយព្រំដែន។ ក្នុងនាមប្រជាជនដែលជាសមរភូមិក្រោយ យើងសូមកើតសរសើរនូវភាពអង់អាចក្លាហានរបស់កងកម្លាំងជួរមុខរបស់កម្ពុជាដែលកំពុងឈរជើងតាមបណ្ដោយព្រំដែនប្ដូរផ្ដាច់ការពារបូរណភាពដែនដី និងអធិបតេយ្យភាពនៃកម្ពុជា។
ដរាបណាការគំរាមកំហែងនៅតែមាន ប្រជាជនកម្ពុជានៅតែបន្ដគាំទ្រយ៉ាងពេញទំហឹងដល់ចំណាត់ការរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជាក្នុងការទប់ស្កាប់ការឈ្លានពាន និងការពារមាតុភូមិកម្ពុជានៃយើង៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច