ខេត្តកំពង់ស្ពឺ ៖ លោកនាយឧត្តម សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកង យោធពលខេមរភូមិន្ទ(ខ.ភ.ម.)បានផ្តល់ ឱវាទដល់លោកនាយកសាលានាយ ទាហានសកម្មថ្មីដែលទើបទទួលការតែង តាំងពីប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារ ជាតិ អគ្គបញ្ជាការត្រូវខិតខំបំពេញភារកិច្ច ឲ្យបានល្អបំផុត ព្រោះសាលាជាថ្នាលបណ្តុះ បណ្តាលនាយទាហានវ័យក្មេងជាសសរ ទ្រូង ជាឆ្អឹងខ្នង ជាបង្អែកដ៏រឹងមាំក្នុងវិស័យ ហ្វឹកហ្វឺនរបស់ខ.ភ.ម. ទាមទារឲ្យមានការ ដឹកនាំប្រកបដោយសមត្ថភាព វិជ្ជាជីវៈ ច្បាស់លាស់ និងមានបទពិសោធន៍ក្នុងកិច្ច សហការទាំងថ្នាក់ជាតិ អន្តរជាតិ ទើប សាលាបន្តរក្សាបានឧត្តមភាពទាំងកិត្តិយស និងគុណភាព ។
ការលើកឡើងនេះក្នុងពិធីប្រកាសចូល កាន់តំណែងរបស់លោកឧត្តមសេនីយ៍ឯក ចន្ទ សុភត្រា នាយរងសេនាធិការចម្រុះ និងជានាយកសាលានាយទាហានសកម្ម កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅ ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ក្នុងនោះ ត្រូវយកចិត្តទុកដាក់សិក្សាឲ្យបានសុីជម្រៅ អំពីលក្ខណសម្បត្តិទាំង៥យ៉ាងរបស់មេ បញ្ជាការ មានសមត្ថភាពប្រតិកម្មរហ័ស និងជាមជ្ឈមណ្ឌលសាមគ្គីឯកភាពផ្ទៃក្នុង ទូទាំងកងទ័ពពេលទទួលបានបទបញ្ជា ត្រូវសម្រេចភារកិច្ច ទោះស្ថិតក្នុងស្ថានភាព ណាក៏ដោយត្រូវចិញ្ចឹមទ័ពឲ្យបានល្អប្រសើរ ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋនិង អាជ្ញាធរដែនដីនៅជុំវិញខ្លួន ។
លោកឧត្តមសេនីយ៍ឯក ចន្ទ សុភត្រា បានថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋា ភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ ខ.ភ.ម.ដែលបានផ្តល់សេចក្តីទុកចិត្ត និង ប្រគល់តួនាទីដ៏មានសារសំខាន់នេះដល់ រូបលោក ។ នេះជាប្រភពលើកទឹកចិត្តដ៏ធំ ធេងបំផុត និងជាឱកាសដ៏ប្រពៃថ្មីមួយទៀត សម្រាប់រូបលោកបង្កើតនូវការខិតខំប្រឹង ប្រែងជម្នះគ្រប់ឧបសគ្គក្នុងការបណ្តុះ បណ្តាលនាយទាហានវ័យក្មេងក្នុងខ.ភ.ម. ពង្រឹងសុខសន្តិភាព ស្ថិរភាព សណ្តាប់ ធ្នាប់ឲ្យបានល្អក្នុងភូមិសាស្ត្រឈរជើង។ ចូលរួមអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋា ភិបាល និងគោលនយោបាយនានាឲ្យ សម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ។ បន្តដឹកនាំសាលាហ្វឹកហ្វឺនមួយនេះឲ្យក្លាយ ជាសាលាគំរូ ពិសេសត្រូវប្រកាន់ខ្ជាប់នូវ លក្ខណសម្បត្តិទាំង៥យ៉ាងរបស់មេបញ្ជា ការផងដែរ ៕ សុខដុម