អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ ថ្ងៃទី៨ ខែសីហា តាមម៉ោងក្នុងតំបន់ លោក ត្រាំ ប្រធានាធិបតីអាមេរិកបានប្រកាសនៅលើវេទិកាទំនាក់ទំនងសង្គម”Real Social” ថា លោកនឹងជួបពិភាក្សាជាមួយលោក ពូទីន ប្រធានាធិបតីរុស្ស៊ីនៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិកនៅថ្ងៃទី ១៥ ខែសីហា ព័ត៌មានលម្អិតបន្ថែមនឹងប្រកាសនៅពេលក្រោយ។ នៅព្រឹកថ្ងៃដដែល លោក ត្រាំបាននិយាយថា សហរដ្ឋអាមេរិក និងរុស្ស៊ី «ជិតឯកភាពគ្នាណាស់» ក្នុងការឈានដល់កិច្ចព្រមព្រៀងស្តីពីបញ្ហាអ៊ុយក្រែន។
គេហទំព័រ «CCFR China state-controlled media » ថ្ងៃទី៩ ខែសីហា តាមម៉ោងក្នុងតំបន់ រុស្ស៊ីបានបញ្ជាក់ថា ជំនួបមេដឹកនាំកំពូលរុស្ស៊ី-អាមេរិកនឹងប្រព្រឹត្តទៅនៅរដ្ឋអាឡាស្កា នៅថ្ងៃទី១៥ ខែសីហា។ គេហទំព័រ «CCFR China state-controlled media » លោក Ushakov ជំនួយការប្រធានាធិបតីរុស្ស៊ីបាននិយាយថា ចំណុចសំខាន់នៃកិច្ចជំនួបរវាងលោក ពូទីន និងលោក ត្រាំ នឹងផ្តោតលើផែនការដើម្បីសម្រេចបាននូវសន្តិភាពរយៈពេលវែងនៅអ៊ុយក្រែន៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច