ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលករខ្មែរយ៉ាងច្រើនកុះករបានវិលត្រលប់ចូលមកព្រះរាជាណាចក្រកម្ពុជាវិញតាមបណ្ដាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ កម្លាំងនគរបាលអន្តោប្រវេសន៍​ ដែលកំពុងប្រចាំការនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង(បាត់ដំបង) ដែលជាប់នឹងព្រំដែនថៃ​ (ឡែម) ច្រកទ្វារព្រំដែនអន្តរជាតិព្រំ(ប៉ៃលិន) ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម(កោះកុង) និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត(បន្ទាយមានជ័យ) នៅថ្ងៃសៅរ៍ទី៩ ខែសីហា ឆ្នាំ២០២៥​ បានបន្តរៀបចំទទួលពលករកម្ពុជា​ជាច្រើននាក់ដែលត្រូវចាកចេញពីប្រទេសថៃត្រៀមចូលមកកម្ពុជាវិញ។

ជាមួយគ្នានេះ​ អគ្គនាយកអន្តោប្រវេសន៍​ ក៏ដូចជាស្ថាប័នដែលពាក់ព័ន្ធក៏បានរួមសហការគ្នា​ នឹងត្រៀមរួចជាស្រេចក្នុងទទួលពលករកម្ពុជា​។ 

ព្រមទាំងសម្របសម្រួល​ សណ្តាប់ធ្នាប់ របៀបរៀបរយ ដល់ដំណើរចូលប្រទេសរបស់បងប្អូនប្រជាពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ប្រកបដោយសុវត្ថិភាព និងភាពជឿជាក់ ជួយដឹកជញ្ជូនសម្ភារផ្ទាល់ខ្លួនរបស់ពួកគាត់ពីច្រកទ្វារដល់ទីតាំងរង់ចាំទទួលពលករ៕ដោយ​៖តារា​


ចែករំលែក៖