ខេត្តកណ្តាលៈ ព្រែកប៊ិនយីជាព្រែកមួយស្ថិត នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ដែលភាគីទាំងពីរយកពាក់កណ្តាលព្រែកនេះធ្វើជាបន្ទាត់ព្រំដែន បច្ចុប្បន្នច្រាំងព្រែកពុំប្រទល់មួយនេះកំពុងបាក់ស្រុកជាច្រើនរយម៉ែត្រ ហើយភាគីវៀតណាមបានហាមឃាត់មិនឲ្យអាជ្ញាធរកម្ពុជាធ្វើជើងទេ ដើម្បីទប់ច្រាំងកុំឲ្យបាក់ស្រុត ។ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋរស់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាបាក់ដីច្រាំងនេះ ។
ប្រជាពលរដ្ឋស្នើសុំយ៉ាងទទូចដល់អាជ្ញាធរ ក៏ដូចជាមន្រ្តីពាក់ព័ន្ធ សូមជួយអន្តរាគមន៍ ព្រោះការបាក់ដីច្រាំងនៅព្រែកមួយនេះ បានកើតឡើជារៀងរាល់ថ្ងៃធ្វើឲ្យផ្លូវលំមួយខ្សែក្បែរមាត់ព្រែករងការបាត់បង់ និងបន្តគំរាមកំហែងដល់ដីបង្កបង្កើនផលរបស់ពួកគាត់ ។
ប្រជាពលរដ្ឋបន្តថា ការបាក់ច្រាំងនេះ មិនមែនទើបតែកើតឡើងនៅពេលនេះទេ ប៉ុន្តែបានកើតឡើងរាប់ឆ្នាំមកហើយ គ្មានកិច្ចអន្តរាគមន៍ពីសំណាក់មន្រ្តីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្តនោះទេ ខណៈដែលភាគីវៀតណាមហាមឃាត់ ៕ ស្អាងជ័យ