ព័ត៌មានទាន់ហេតុការណ៍៖

ផ្សារដែកក្បែរប្រេងម៉ាស៊ូតបណ្តាលឲ្យឆាបឆេះម៉ាសុីនច្រូតពោត០១គ្រឿងនិងរថយន្ដ០១គ្រឿង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ផ្សារដែកក្បែរប្រេងម៉ាស៊ូតបង្កជាអគ្គីភ័យឆាបឆេះម៉ាសុីនច្រូតពោត០១គ្រឿង និងរថយន្ដដឹក០១គ្រឿងនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ករណីអគ្គីភ័យខាងលើ បានកើតឡើងនៅខាងមុខផ្ទះឈ្មោះ គី ផៃ ភេទប្រុស អាយុ៦៨ឆ្នាំ នៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បណ្តាលឱ្យឆាបឆេះម៉ាស៊ីនច្រូតពោតចំនួន១គ្រឿង ខូចខាតទាំងស្រុងនិង រថយន្ដសម្រាប់ដឹកចំណុះ៥តោន ខូចខាត៥០% ដែលជារបស់ឈ្មោះ ដេត ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិផ្លូវប្រាំ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ករណីអគ្គីភ័យនេះដែរមូលហេតុ គឺផ្តើមចេញពីការផ្សារ ដែកនិងមានប្រេងម៉ាស៊ូតនៅជិតទើបបណ្ដាលឱ្យមាន ការឆាបឆេះឡើងតែម្តងតែមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕


ចែករំលែក៖