ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តព្រះវិហារ៖ យប់មិញនេះ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥ពាន់ដើម ប្រជាជនបានរាយការណ៍ថា មានធុំក្លិនដូចថ្នាំបាញ់ស្មៅ​ ខណៈ​កំពុងស្រាវជ្រាវអំពីប្រភពនៃក្លិន

ចែករំលែក៖

ខេត្តព្រះវិហារ​៖​ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារតាមបណ្តាញសង្គមបានសរសេរថា នៅវេលាម៉ោង ៨​ និង៣០យប់ថ្ងៃ​ទី១៣​ ខែសីហា​ ឆ្នាំ​២០២៥ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥ពាន់ដើម ប្រជាជនបានរាយការណ៍ថា មានធុំក្លិនដូចថ្នាំបាញ់ស្មៅ។ 

ក្នុងហេតុការណ៍នេះ​ ប្រជាជនទាំងអស់មានសុវត្ថិភាព និងបានចូលសម្រាកក្នុងតង់រៀងៗខ្លួន។ 

បច្ចុប្បន្ន​ករណីនេះ ក្រុមការងារកំពុងស្រាវជ្រាវអំពីប្រភពនៃក្លិន៕ដោយ​៖តារា​


ចែករំលែក៖