ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

 

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិកនៅកម្ពុជានាពេលខាងមុខឆាប់ៗនេះ = ឆ្លុះបញ្ចាំងពីជំហររបស់សហរដ្ឋអាមេរិកចំពោះកម្ពុជានិងជាការលើកទឹកចិត្តកម្ពុជាក្នុងសភាពការណ៍ដែលកម្ពុជាកំពុងរងការគំរាមកំហែងពីថៃ?

២- ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិកនៅកម្ពុជា = គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងនៃប្រទេសទាំង២កម្ពុជា-សហរដ្ឋអាមេរិក។

៣- ថៃគម្រាមថានឹងវ៉ៃកម្ពុជាតែមិនឃើញថៃអើតក្បាលមកទេ = ឆ្កែព្រុសមិនដែលខាំ?

៤- បើថៃចង់វ៉ៃកម្ពុជាមែន = ថៃមិនប្រាប់កម្ពុជាជាមុនទេ?

៥- ការស្រែកប្រាប់ពីចម្ងាយ = ជាការគម្រាមនិងបន្លាចប៉ុណ្ណោះ។

៦- ថៃបាននិយាយថាកម្ពុជាភ្លេចគុណថៃនៅពេលភៀសខ្លួនចូលថៃ = តែថៃត្រូវគិតថាថៃជាអ្នកយកជនភៀសខ្លួនខ្មែរទៅចាក់ចោលនៅព្រៃភ្នំតាមដងភ្នំដងរែកបណ្តាលឲ្យស្លាប់រាប់ម៉ឺននាក់។

៧- ថៃជាអ្នកគាំទ្រខ្មែរក្រហមជ្រកកោននៅតាមព្រំដែន = ដើម្បីចូលមកកាប់សម្លាប់ប្រជាជនកម្ពុជាជិតផុតពូជ។

៨- ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិកនៅកម្ពុជា = គឺសហរដ្ឋអាមេរិកចង់បង្ហាញថៃឲ្យឃើញថាសហរដ្ឋអាមេរិកឈរខាងកម្ពុជានិងជាមួយកម្ពុជា?

៩- ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមមិនមែនជាអ្នកផ្តល់ទិដ្ឋាការដល់ពលរដ្ឋខ្មែរណាម្នាក់ទេ = អត់មានត្រូវអរគុណពួកវាទេ ពួកវាបានតែរកស៊ីរត់ពន្ធមនុស្សយកលុយចាយវាយតែប៉ុណ្ណោះ។

១០- ការធ្វើរបងលួសបន្លាព័ទ្ធប្រាសាទតាមាន់ធំ = គឺជាការជួយកងទ័ពខ្មែរក្នុងការវាយទប់ទល់និងបាញ់ប្រហារកងទ័ពថៃប៉ុណ្ណោះ៕

ដោយ ៖ សិលា


ចែករំលែក៖