ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខការពារជាតិអាមេរិក នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីគាំទ្រសន្តិភាព និងសន្តិសុខក្នុងតំបន់

ចែករំលែក៖

ភ្នំពេញ ៖ ទោះមិនទាន់ដឹងថាតើលោក Peter នឹងមកនៅពេលណានោះទេ ប៉ុន្តែទូតអាមេរិកសង្កត់ធ្ងន់ថា ខ្លួននឹងព្យាយាមធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រសន្តិភាព និងសន្តិសុខក្នុងតំបន់។

លោក Peter Hegseth រដ្ឋមន្ត្រី ក្រសួង ការពារជាតិ គ្រោង នឹង អញ្ជើញមក បំពេញ ទស្សនកិច្ច នៅ កម្ពុជានាពេលខាងមុខ។ នេះបើយោងតាមអ្នកនាំពាក្យស្ថានទូតអាមរិកប្រចាំកម្ពុជាប្រាប់ សារព័ត៌មានnetra post តាមតេឡេក្រាមនាយប់ថ្ងៃទី ១៤ ខែសីហានេះ។

តាមអ្នកនាំពាក្យ ” យើងនឹងចែករំលែកព័ត៌មានលម្អិតបន្ថែមអំពីការធ្វើដំណើរ រួមទាំងកាលបរិច្ឆេទជាក់លាក់”។

អ្នកនាំពាក្យទូតអាមេរិក បញ្ជាក់ថា “យើងព្យាយាមធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា និងកងយោធពលខេមរភូមិន្ទ ដើម្បីគាំទ្រសន្តិភាព និងសន្តិសុខក្នុងតំបន់”។

សូមបញ្ជាក់ថា ៖ អាមេរិក ចិន ម៉ាឡេសុី  យកចិត្តទុកដាក់ ក្នុងកិច្ចការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ឱ្យមានប្រក្រតីភាព  អនុវត្តបទឈប់បាញ់ ក្នុងស្មារតីសន្តិភាព ៕ 

ដោយ ៖ សិលា


ចែករំលែក៖