ព័ត៌មានទាន់ហេតុការណ៍៖

ក្លឹបយក្សរបស់ស្កុតឡែន Celtic បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League

ចែករំលែក៖

អតីតជើងឯកអ៊ឺរ៉ុប Celtic បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្នុងវគ្គជម្រុះបន្ទាប់ពីការបរាជ័យដោយការស៊ុតបាល់ប៉េណាល់ទី 3-2 នៅលើទឹកដី Kairat Almaty របស់ប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃអង្គារ បន្ទាប់ពីគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាចំនួនពីរជើងក្នុងការប្រកួតវគ្គជម្រុះ។

ក្លឹបKairat នឹង​ចូល​រួម​ប្រកួត​ក្នុង​ការ​ប្ប្រកួតជម្រុះចុងក្រោយជា​លើក​ដំបូង ខណៈ Bodo/Glimt របស់​ន័រវេស និង Pafos របស់ Cyprus ក៏​ទទួល​បាន​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​បន្ទាប់​ពី​ឆ្លង​កាត់​វគ្គ Playoff។

ក្លឹបBodo/Glimtដែលបានលេង

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League រដូវកាលមុន បានឈានដល់ដំណាក់កាលនៃការប្រកួតលីគនៅChampions League បើទោះបីជាចាញ់ 2-1 នៅលើទឹកដី Sturm Graz របស់ប្រទេសអូទ្រីសក៏ដោយ ខណៈដែលការឈ្នះក្នុងផ្ទះ 5-0 កាលពីសប្តាហ៍មុនរបស់ពួកគេបានបិទបញ្ចប់ជ័យជម្នះសរុប 6-2 ទាំងពីរជើង។

នៅប្រទេសស៊ីប Pafos បានអបអរការឈានដល់ដំណាក់កាលលីគ បន្ទាប់ពីបានយកឈ្នះលើក្រុម Red Star Belgrade ក្នុងលទ្ធផល 3-2 សរុបទាំងពីរជើង។


ចែករំលែក៖