ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖

១- សញ្ញាប័ត្របណ្ឌិតកិត្តិយសផ្តល់ដោយសកលវិទ្យាល័យមួយចំនួនដល់ឥស្សរជនមួយចំនួន = គឺជាការផ្តល់កិត្តិយសចំពោះឥស្សរជនល្បីៗតែសញ្ញាប័ត្រកិត្តិយសមិនបានផ្តល់ចំណេះដឹងអីទេ?

២- ខ្មែរអគតិខ្លះស្រែកកាន់ជើងសៀមដែលឈ្លានពានខ្មែរ = ហើយមកស្រែកថាខ្មែរយើងទៅតវ៉ានឹងសៀមនាំឲ្យខុស?

៣- ត្រង់សៀមឈ្លានពានខ្មែរវាមិនថាខុសទេ = ត្រង់ខ្មែរប្រឆាំងការឈ្លានពានរបស់សៀមវាថាខុស?

៤- សៀមដែលចេះតែព័ទ្ធលួសបន្លាវាំងយកដីខ្មែរ បានទទួលរង់បាបកម្មយ៉ាងធ្ងន់ធ្ងរ ពីគ្រោះធម្មជាតិព្យុះ ទឹកជំនន់ អគ្គីភ័យនិងរញ្ជួយដី។

៥- អ្នកសារព័ត៌មានគឺយកព័តឥមាន = តែមិនមែនជាអ្នកញុះញង់ទេ?

៦- ប្រជាជនខ្មែរធ្វើការតវ៉ាចំពោះការឈ្លានពានរបស់សៀមត្រូវផុសចេញពីឆន្ទៈ មិនត្រូវចេញពីការញុះញង់ទេ = ការតវ៉ាចេញពីការញុះញង់នាំឲ្យមានអំពើហឹង្សា កាលណាមានអំពើហឹង្សានាំឲ្យគ្រោះថ្នាក់។

៧- អាជ្ញាធរហាមការញុះញង់ = ការញុះញង់នាំឲ្យគ្រោះថ្នាក់ដល់ប្រជាជន ទើបគេហាម?

៨- ការហាមមិនឲ្យប្រើហឹង្សា = ដើម្បីការពារប្រជាជនខ្មែរ ។

៩- ប្រជាជនខ្មែរជាកម្លាំងរបស់ជាតិ = មានបញ្ហាអ្វីចំពោះជាតិកម្លាំងជាតិត្រូវតែងើបឡើងតស៊ូដើម្បីការពារអធិបតេយ្យជាតិ។

១០- ចង់ដោះមីនតាមខ្សែព្រំដែន = លុះត្រាតែសៀមព្រមចូលខ្លួនទៅតុលាការយុត្តិធម៌អន្តរជាតិជាមុនសិន៕ 

ដោយ ៖ សិលា


ចែករំលែក៖