ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខការពារជាតិកម្ពុជា អបអរសាទរចំពោះលទ្ធផលវិជ្ជមាននៃ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)

ចែករំលែក៖

ភ្នំពេញ ៖ ប្រមុខការពារជាតិកម្ពុជា លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អបអរសាទរចំពោះលទ្ធផលវិជ្ជមាននៃ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)  ដោយឈរលើស្មារតីការឯកភាពគ្នាក្នុងការអនុវត្តន៍បទឈប់បាញ់១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញGBCកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឱ្យមានប្រសិទ្ធភាព។

ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាក្នុងការអនុវត្តន៍បទឈប់បាញ់ ឱ្យមានប្រសិទ្ធភាព ព្រមទាំងការបង្កើនជំនឿទុកចិត្តគ្នា ក្នុងគោលបំណងត្រឡប់ទៅរកប្រក្រតីភាពវិញ។ 

ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ | 

#កម្ពុជា #Cambodia

-អរគុណសន្តិភាព !

-អរគុណនយោបាយឈ្នះឈ្នះ !

-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !

Congratulations on the Positive Outcome of the Extraordinary Meeting of the Cambodia-Thailand Regional Border Committee (RBC) between the Military Region 4 (Cambodia)and Army Area 2 (Thailand). This meeting was conducted in the spirit of consensus and mutual commitment to the effective implementation of the 13-point of the ceasefire reached during the Extraordinary General Border Committee (GBC) Meeting on 7 August 2025. 

The Cambodian and Thai sides agreed to fully implement the ceasefire and strengthen mutual trust, with the shared goal of restoring normalcy along the border. 

| 27 August  2025

– Thankful to Peace !

– Thankful to the Win-Win Policy !

– Be Grateful to the Founder, Sole Leader and Operators of the Win-Win policy who has brought Full Peace and National unity! ៕

ដោយ ៖ សិលា


ចែករំលែក៖