ប្រទេសចិន ៖ ថ្ងៃទី៣១ ខែសីហា លោក Wang Huning ប្រធានសភាប្រឹក្សានយោបាយប្រជាជន ទូទាំងប្រទេសចិនបានជួបពិភាក្សា ការងារ ជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃ អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឆ្នាំ ២០២៥ នៅទីក្រុងប៉េកាំង។
ថ្លែង ក្នុង កិច្ច ជំនួប លោក Wang Huning បានលើកឡើង ថា ទំនាក់ទំនងចិន-កម្ពុជាឆ្លងកាត់ពេលវេលា រឹតតែ យូរ រឹតតែ រឹងមាំ ។ កាលពីម្សិលមិញ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សា ការងារ ជាមួយសម្ដេច ដោយបានចង្អុលបង្ហាញទិសដៅ យ៉ាង ច្បាស់លាស់ក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ គ្រប់ជ្រុង ជ្រោយ ។ ភាគីទាំងពីរគួរតែអនុវត្ត តាម គំនិតឯកភាពរួម ជាយុទ្ធសាស្ត្ររបស់ មេដឹកនាំនៃ ប្រទេស ទាំងពីរ ប្រកាន់ខ្ជាប់នូវបំណង ប្រាថ្នាដើមនៃមិត្តភាព ពង្រឹង ជំនឿ នៃ សាមគ្គីភាព ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ដើម្បីរួមចំណែកជាវិជ្ជមាន ដល់ សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍនៃ តំបន់ ។ សភាប្រឹក្សានយោបាយប្រជាជន ទូទាំងប្រទេសចិនមាន ឆន្ទៈ បង្កើនការផ្លាស់ប្តូរ និងការរៀនសូត្រពី គ្នាទៅវិញទៅមក ជាមួយ ប្រទេសកម្ពុជា ដើម្បី ដើរ តួនាទី យ៉ាង សកម្ម ក្នុងការជំរុញការកសាងសហគមន៍ ជោគ វាសនារួម រវាងចិននិងកម្ពុជាគ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
ជា ការ ឆ្លើយ តប សម្ដេច ហ៊ុន ម៉ាណែតបានថ្លែងអំណរគុណចំពោះប្រទេ ស ចិន ដែល បាន ផ្តល់ ការគាំទ្រ និងជំនួយដល់ កម្ពុជាក្នុងរយៈពេល យូរ មក ដោយបានកត់សម្គាល់ថា ដំណើរ ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Xi Jinping ប្រធានរដ្ឋចិន នៅប្រទេសកម្ពុជា កាលពីខែ មេសាឆ្នាំនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគី។ កម្ពុជា មាន ឆន្ទៈអនុវត្ត តាម សមិទ្ធផលនៃ ដំណើរ ទស្សនកិច្ច នេះ ធ្វើ ឱ្យ កាន់តែ ស៊ីជម្រៅនូវ ទំនាក់ទំនង មិត្តភាព រវាង ប្រទេស ទាំងពីរ និង រួមគ្នាគាំពារ សន្តិភាព និង ស្ថិរភាព ក្នុង តំបន់៕
ប្រភព ៖ (CCFR)

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច