កីឡាករបាល់ទាត់កំពូល ៗ របស់ពិភពលោកត្រូវបានគេដឹងថាបានចំណាយផ្នែកមួយនៃទ្រព្យសម្បត្តិដ៏ច្រើនរបស់ពួកគេលើរថយន្តទំនើបៗ។
កីឡាករបាល់ទាត់ល្បីៗរកបានប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយមានដូចជា Lionel Messi និង Cristiano Ronaldo មានទ្រព្យសម្បត្តិសុទ្ធលើសពីរាប់រយលានដុល្លារ បន្ទាប់ពីអាជីពដ៏អស្ចារ្យរបស់ពួកគេ។ វិធីមួយក្នុងចំណោមវិធីដែលតារាទាំងនេះបង្ហាញពីទ្រព្យសម្បត្តិរបស់ពួកគេគឺតាមរយៈរថយន្តទំនើប ដែលជាញឹកញាប់ជារថយន្តកម្រ និងម៉ូដែលដែលមានតម្លៃរាប់លាន។
យោងតាម Football Fancast បានឱ្យដឹងថា ចាប់ពីរថយន្តទំនើប រហូតដល់រថយន្តបុរាណ ខាងក្រោមនេះគឺជារថយន្តថ្លៃបំផុតចំនួន 5 ដែលត្រូវបានគ្រប់គ្រងដោយកីឡាករបាល់ទាត់។
1.រថយន្ត Ferrari 335 S Spider Scaglietti របស់ Lionel Messi (តម្លៃ32 លានដុល្លារ)
កំពូលតារាងគឺរថយន្ត Ferrari 335 S Spider Scaglietti របស់ Lionel Messi ដែលត្រូវបានទិញក្នុងតម្លៃ 32 លានដុល្លារបន្ទាប់ពីពីយកឈ្នះ Ronaldo នៅក្នុងការដេញថ្លៃនៅប៉ារីសឆ្នាំ 2016។ មានតែបួនគ្រឿងប៉ុណ្ណោះដែលត្រូវបានផលិតក្នុងទសវត្សរ៍ឆ្នាំ 1950 ដែលនីមួយៗដំណើរការដោយម៉ាស៊ីន 4.0L V12 ដែលមានល្បឿនអតិបរមា 186 ម៉ាយក្នុងមួយម៉ោង វាត្រូវបានគេមើលឃើញថាជាវត្ថុបុរាណដែលត្រូវតែមានសម្រាប់អ្នកចូលចិត្តប្រមូលទិញរថយន្ត។ ការដេញថ្លៃបានចាប់ផ្តើមក្នុងតម្លៃ 21.7 លានដុល្លារ មុនពេល Messi បានជោគជ័យទិញវា។

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច