ភ្នំពេញ÷កាលពីសប្ដាហ៍មុន កាកបាទក្រហមអន្តរជាតិ (ICRC) បានចុះសួរសុខទុក្ខយោធិនកម្ពុជាទាំង១៨រូបដែលកំពុងជាប់ឃុំខ្លួនពីសំណាក់យោធាថៃដោយខុសច្បាប់ និងបានប្រគល់សារដំណឹងសរសេរដោយគ្រួសារ ពីភរិយា និងកូនរបស់យោធិនទាំង១៨រូបនៅកម្ពុជា។
នៅក្នុងពេលដដែល កាកបាទក្រហមអន្តរជាតិ ក៏ទទួលបានសំបុត្រសម្ងាត់សរសេររបស់យោធិនកម្ពុជាទាំង១៨ រូប ដែលសរសេរតបត្រឡប់មកក្រុមគ្រួសារនៅកម្ពុជាវិញ។ សំបុត្រសម្ងាត់ទាំងនេះត្រូវបានកាកបាទក្រហមអន្តរជាតិ នាំយកពីទីតាំងដែលថៃកំពុងឃុំខ្លួនយោធិនកម្ពុជា មកប្រគល់ឱ្យកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី០៨ ខែកញ្ញា ដើម្បីឱ្យកាកបាទក្រហមកម្ពុជា បន្តយកទៅប្រគល់ជូនគ្រួសាររបស់វីរយុទ្ធជនទាំង១៨រូបតទៅទៀត។
នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់កាកកាទក្រហមកម្ពុជា៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច