ភ្នំពេញ:មនុស្សក្មេងចាស់ចំនួន៣នាក់ជាប់គាំងនៅខាងលើផ្ទះល្វែងមួយកន្លែង បណ្ដាលឱ្យមានអ្នកស្លា.ប់ ២នាក់ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះផ្ទះខាងលើនេះ ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅរសៀល ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុខាងលើបានឲ្យដឹងថា មុនពេលកើតហេតុគេបានឮសម្លេងផ្ទុះចេញពីខាងក្រោម ហើយក៏បានបង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈភ្លើងកំពុងតែឆាបឆេះមានក្មេងតូចម្នាក់បានរត់ចុះមកខាងក្រោមហើយក៏បានរត់ទៅរកលោកយាយនិងក្មេងស្រីម្នាក់ទៀតដែលជាប់គាំងនៅបន្ទប់ឡៅតឿខាងលើ ។
ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានហៅរថយន្តពន្លត់អគ្គីជាច្រើនគ្រឿងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញមកអន្តរាគមន៏នៅទីតាំងកើតហេតុដើម្បីបាញ់ទឹកទប់ស្កាត់ការពារកុំឲ្យមានការរាលដាលបន្តទៅកាន់ផ្ទះបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានរុករកឃើញសាកសពជនរងគ្រោះចំនួន២នាក់ និងបានពិនិត្យទៅលើសាកសពជនរងគ្រោះខាងលើនិងធ្វើកំណត់ហេតុប្រគល់សពទៅអោយក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច