ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងថែមទៀតនៅថ្ងៃដាក់បិណ្ឌវេណទី៣

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ នៅថ្ងៃដាក់បិណ្ឌវេណទី៣នេះដែរស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងបន្តទៀត ធ្វើឲ្យព្រែកចំនួន៣៦ព្រែកទទួលនូវរបបទឹកទន្លេមេគង្គ។ 

យោងតាមលោក អ៊ុម វិបុល បានបញ្ជាក់ថាចំពោះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃដាក់បិណ្ឌវេណទី៣ត្រូវនឹងថ្ងៃទីទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់១៣,៤៦ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកឡើងកម្ពស់០,0៦ម៉ែត្រ។ 

ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ ១១,៦០ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។

ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើនក្នុងស្រុកកុ្រងចំនួន៦នៃខេត្តកំពង់ចាម៕ដោយ​៖តារា​

ប្រភព៖​ ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម


ចែករំលែក៖