ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ព្រោះតែវិបត្តិគ្រួសារបានធ្វើអត្តឃាតដោយលោតទឹកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសម្នាក់ព្រោះតែវិបត្តិគ្រួសារបានធ្វើអត្តឃាតដោយលោតទឹកសម្លាប់ខ្លួនកាលពីវេលាម៉ោង ២២និង៥០នាទី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្ត បាត់ដំបង និងប្រទះឃើញនៅវេលាម៉ោង ១៨និង១០ នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ រីង រ៉េត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិកំពង់ភ្នៅ ឃុំបវេល ស្រុកបវេល ខេត្ត បាត់ដំបង បានធ្វើអត្តឃាតដោយលោតទឹកសម្លាប់ខ្លួនព្រោះតែវិបត្តិគ្រួសារ។

 

ក្រោយពីត្រួតពិនិត្យដោយមន្រ្តីជំនាញកោសល្យវិច្ច័យ និងក្រុមគ្រូពេទ្យ បូករួមនិងចម្លើយសាក្សី សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដ បន្ទាប់មកបានប្រគល់ឲ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕


ចែករំលែក៖