ព័ត៌មានទាន់ហេតុការណ៍៖

សាខាកាំកុងត្រូលខេត្តកណ្តាលចុះណែនាំអាជីវករនៅផ្សារគគីរ

ចែករំលែក៖

ខេត្តកណ្តាល: ក្រុមការងារសាខាកាំកុងត្រូលខេត្តកណ្តាល សហការជាមួយអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន បានចុះណែនាំអាជីវករលក់ដូរផលិតផលគ្រប់ប្រភេទនៅក្នុងផ្សារគគីរ និងបិទស្ទីកឃ័រផ្សព្វផ្សាយស្តីពីផលិតផលដែលត្រូវហាមឃាត់មិនអោយដាក់តាំងលក់ ព្រោះប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ។

សកម្មភាពចុះណែនាំក្នុងគោលដៅការពារសុខភាពប្រជាពលរដ្ឋនេះបានធ្វើឡើងនៅព្រឹក្ងៃទី២៧ ខែកញ្ញា ឆ្នំ២០១៦ ដឹកនាំដោយលោកឌី សំអាត អនុប្រធានសាខាកាំកុងត្រូលខេត្តកណ្តាល និងអនុប្រធានមួយរូបទៀតគឺលោកស្រីរស់ សុខា សហការជាមួយអាជ្ញាធរ-សមត្ថកិច្ច ដែនដី ។

លោកឌី សំអាត អនុប្រធានសាខាកាំកុងត្រូលខេត្តកណ្តាលបានអោយដឹងថា ដោយមានការណែនាំផ្ទាល់ពីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងមានការណែនាំបន្ថែមពីលោកប្រធានសាខាកាំកុងត្រូលខេត្តកណ្តាល ក្រុមការងារសាខាកាំកុងត្រូលខេត្តសហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានចុះពិនិត្យ និងណែនាំអាជីវករលក់ដូរទំនិញគ្រប់ប្រភេទនៅផ្សារគគីរ ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ។ ការចុះមកនេះកម្លាំងជំនាញរកមិនឃើញផលិតផលហួសកាល
បរិច្ឆេទនោះទេ ចំណែកម្ហូបអាហារក៍ពុំមានដាក់សារធាតុដើម្បីរក្សាគុណភាពដែរ ។

លោកអនុប្រធានបានបន្តថា តាមរយះការចុះត្រួតពិនិត្យឃើញថា អាជីវករភាគច្រើនមានការយល់ដឹងខ្ពស់ទៅលើផលិតផលដែលត្រូវយកមកដាក់អោយអ្នកទិញទៅប្រើប្រាស់ និយាយរួមមុននិងទិញយកមកដាក់លក់បន្ត បងប្អូនអាជីវករគាត់ពិនិត្យមុនគេគឺកាលបរិច្ឆេទរបស់ផលិតផលតែម្តងទើបសម្រេចចិត្តទិញយកមកលក់ ៕ សណ្តោស

 

6 1 2 3 4 5

 


ចែករំលែក៖