ខេត្តឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅទីបញ្ជាការនគរបាលការពារព្រំដែនគោកវរសេនាតូច៩០៥ មានទីតាំងស្ថិតក្នុងភូមិទួលស្វាយ ឃុំ ត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរ មានជ័យ មានពិធីចុះសាកសួរសុខទុក្ខនិងប្រគល់អំណោយរបស់លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរ បាលជាតិ តាមរយៈលោកឧត្តមសេនីយ៍ ឯក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាល ជាតិ ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែនអមដំណេីរដោយលោកឧត្តមសេនីយ៍ឯក សុខធឿន ប្រធាននាយកដ្ឋានបច្ចេកទេស ព្រំដែន និងជាអនុប្រធាននៃគណៈបញ្ជាការ នគរបាលជាតិប្រចាំភូមិភាគ៤លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នគរបាល ខេត្តឧត្តរមានជ័យ និងលោកឧត្តម សេនីយ៍ត្រី ហង្ស បូរ ស្នងការរងទទួលការ ងារព្រំដែន ។
ក្នុងនោះលោកឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ បានស្តាប់សេចក្តីរាយកាណ៍ពី លទ្ធផលនៃការបំពេញភារកិច្ចរបស់កម្លាំង នគរបាលវរ៩០៥ ដែលធ្វើសេចក្តីរាយ កាណ៍ពីលោកវរសេនីយ៍ឯក ស៊ុំ សារឿន មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៩០៥ ។
លោកឧត្តមសេនីយ៍ឯក ហ៊ូ សាគុណមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីលោកនាយឧត្តមសេនីយ៍ នេត សាវឿន មកដល់កងកម្លាំងនគរបាលការពារ ព្រំដែនគោកវរៈ៩០៥ ដែលតែងតែយកចិត្តទុកដាក់បំពេញភារកិច្ចគ្រប់កាលៈទេសៈ ក៏ដូចជាកិច្ចសហការល្អតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងជាពិសេសតែងតែជួយដល់ប្រជាពលរដ្ឋក្នុងពេលជួបផលលំបាកគ្រប់បែបយ៉ាងដោយក្នុងខេត្តឧត្តរមានជ័យ សម្បូរទៅដោយភ្នំនិងងាយមានទឹកជន់ លិចដែលចុះពីភ្នំ ព្រមទាំងសមិទ្ធផលផ្សេងៗជាច្រើនទៀតដែលកម្លាំងនគរបាលព្រំដែន វរៈ៩០៥សម្រេចបាន ។
ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ បានប្រគល់អំណោយលោក ឧត្តមសេនីយ៍ នេត សាវឿន ដល់កម្លាំង នគរបាលព្រំដែនគោកវរ៩០៥រួមមាន ៖ ស្រាបៀរ៧០កេស ទឹកក្រូច៧០កេស អង្ករ១តោន២០បេ មី៧កេសធំ ត្រីខ៣ កេសធំ ឆៃប៉ូវ២០០គីឡូក្រាម ត្រឡាច ៥០ថង់៤០០គីឡូក្រាម ត្រីចំហុយ១០ កញ្រែ្ចង នំអន្សម២ កេស១៥០នំ ថវិកា៥ លានរៀល ៕ ប៉ែន នួន