ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា​៖​ គេយកកាំភ្លើង សព្វាធុនធ្ងន់បាញ់ប្រហារខ្មែរ ប្រមាថជាន់ឈ្លីខ្មែរយ៉ាងព្រៃផ្សៃ » ខ្មែរ គ្រាន់តែពហិការទំនិញសៀម វាមិនខុសសីលធម៌ឬគោលការណ៍អន្តរជាតិស្អីទេ!

ចែករំលែក៖

ភ្នំពេញ​៖​ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា​ បានលើកឡើងនៅថ្ងៃសៅរ៍ទី១១ ខែតុលា ឆ្នាំ២០២៥នេះថា​៖ ខ្ញុំសង្កេតឃើញលោកអ្នកជាច្រើន ចេញមកថ្កោលទោស ចោរពាលថៃ ដែលចូលមករាវមីន ឈ្លានពានដីខ្មែរនៅភូមិព្រៃចាន់ នាថ្ងៃ១០ តុលា ២០២៥។

លោកបណ្ឌិត​ យង់​ ពៅ​ បានបញ្ជាក់ថា​ ជ្រើសរើសវិធាន ថ្កោលទោស ចោរពាលថៃ ដោយប្រាកថានឹងបន្តពហិការ ទំនិញសៀមទាំងស្រុងតទៅទៀតល្គឹកណាគេមិនបញ្ឈប់មហិច្ឆតាឈ្លានពាន ហើយងាកមកពង្រឹងទស្សនៈគាំទ្រផលិតផលជាតិឱ្យខ្លាំងក្លាទៅ។

លោកបណ្ឌិត​ យង់​ ពៅ​ បានសង្កត់ធ្ងន់ថា​ គេយកកាំភ្លើង សព្វាធុនធ្ងន់បាញ់ប្រហារខ្មែរ ប្រមាថជាន់ឈ្លីខ្មែរយ៉ាងព្រៃផ្សៃ » ខ្មែរ គ្រាន់តែពហិការទំនិញសៀម វាមិនខុសសីលធម៌ឬគោលការណ៍អន្តរជាតិស្អីទេ !

រីឯលោកអ្នកគាំទ្រឬពហិការ ខ្ញុំមិនសន្និដ្ឋានសេចក្តីជំនួសនោះទេ ចំពោះខ្ញុំប្រសិនបើខ្ញុំបន្តគាំទ្រទំនិញចោរ មានន័យខ្ញុំពិការមនសិការ…៕ដោយ​៖តារា​


ចែករំលែក៖