ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ករណី លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ)

ចែករំលែក៖

ខេត្តស្វាយរៀង:សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ចំនួន៣នាក់ករណី លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ)។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងនាព្រឹកថ្ងៃទី១២ខែតុលាឆ្នាំ២០២៥នេះថាជនសង្ស៏យដែលឃាត់ខ្លួនមានឈ្មោះផេង រស្មី  អាយុ១៦ឆ្នាំ ជនជាតិខ្មែរ  មុខរបរសិស្ស មានទីកន្លែងកំណើតនិងទីលំនៅបច្ចុប្បន្ន ភូមិថ្នា ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ទី២មានឈ្មោះសុខ វ៉ាន់ម៉េង ហៅពេជ្យ  អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រកដ មានទីលំនៅភូមិសំបួរ ឃុំសំបួរ  ស្រុករមាសហែក ខេត្តស្វាយរៀង(អ្នកបើកបរម៉ូតូធ្វើសកម្មភាព)និងទី៣ មានឈ្មោះ ប៉ាង ពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិអំពៅព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ប្រភពបន្តថា ចំណែកជនរងគ្រោះ ប្ដីប្រពន្ធ មានឈ្មោះ ឡេ ធីគីមវៀង អាយុ ១៧ឆ្នាំ ភេទស្រី មុខរបរ បុគ្គលិក ហាងលក់បាយ ខេត្ត អាងយ៉ាង ប្រទេសវៀតណាមនិង ឈ្មោះ ថាយ វាយហ្វុង អាយុ ១៧ឆ្នាំ ភេទប្រុស  មុខរបរ បុគ្គលិក ហាងលក់បាយ ខេត្តអាងយ៉ាង ប្រទេសវៀតណាម។

សមត្ថកិច្ចនគរបាលបញ្ជាក់ទៀតថា នៅវេលាម៉ោង ០១:៤០នាទី ឈានចូលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥  សមត្ថកិច្ចបានទទួល ពត៌មានពីប្រជាពលរដ្ឋថា ចាប់បានជនសង្ស័យឆក់ទូរស័ព្ទដៃគេម្នាក់នៅចំណុចផ្លូវបំបែកទៅវត្តព្រៃយាយ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង  ចំណែកជនសង្ស័យម្នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់ ។

ក្រោយពីទទួលបានព័តមានភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងនាំខ្លួនជនសង្ស័យ យកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីសួរនាំ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ មិនចាំស្លាកលេខ ជាមួយឈ្មោះ ពេជ្រ ហើយបានធ្វើសកម្មភាព  ឆក់ទូរស័ព្ទដៃម៉ាកIphone16 ពណ៍ស្វាយ ពីប្ដីប្រពន្ធជនជាតិវៀតណាមពិតប្រាកដមែន លុះមកដល់ផ្លូវបំបែកជាបួនខ្លួនបានដួលម៉ូតូហើយត្រូវប្រជាពលរដ្ឋឃាត់បានចំណែកឈ្មោះ ពេជ្រ បានលើកម៉ូតូជិះគេចខ្លួនបាត់តែម្ដង ។

ក្រោយមក  សមត្ថកិច្ខបានធ្វើការស្រាវជ្រាវឃាត់បានមុខសញ្ញាចំនួន២នាក់ទៀត នៅលើដងផ្លូវជាតិលេខ១  ឈ្មោះ សុខ វ៉ាន់ម៉េង ហៅពេជ្យ និង ឈ្មោះ ប៉ាង ពេជ្រ វត្ថុតាងរួមាន:ម៉ូតូមួយគ្រឿងម៉ាកHONDA DREAM ស៊េរីឆ្នាំ២០២៥ ពណ៍ខ្មៅ ផ្លាកលេខភ្នំពេញ1LB-9915

ម៉ាកវីសិនពណ៍ស គ្មានស្លាកលេខ  ទូរស័ព្ទដៃម៉ាកIPHONE 16 ពណ៍ស្វាយ ចំនួន០១គ្រឿង។

បច្ចុប្ប្នជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាង សមត្ថកិច្ចជំនាញក្រុងបាវិត បានកសាងសំណុំរឿង បញ្ជួនទៅការិយាល័យជំនាញនគរបាលខេត្តចាត់ការបន្តតាមច្បាប់ ។


ចែករំលែក៖