ព័ត៌មានទាន់ហេតុការណ៍៖

Andros Townsend ជំនួសតំណែង Sterling ក្នុងក្រុមជម្រើសជាតិអង់គ្លេស

ចែករំលែក៖

កីឡាករ Andros Townsend ខ្សែបម្រើ ស្លាបរបស់ក្លិប Crystal Palace ត្រូវបាន ជ្រើសរើសយកមកជំនួសតំណែងរបស់ កីឡាករ Raheem Sterling ក្នុងក្រុមជម្រើសជាតិអង់គ្លេសក្នុងយុទ្ធនាការយកកៅអីទៅលេងWorld Cup ឆ្នាំ២០១៨ ។

ខ្សែបម្រើវ័យ២៥ឆ្នាំ Andros Townsendធ្លាប់លេងឲ្យក្រុមជម្រើសជាតិអង់គ្លេសបាន១១ដងរកបាល់បាន៣គ្រាប់តែពុំបានជាប់ជម្រើសជាតិទេចាប់តាំងពីឆ្នាំ២០១៦មក។ ប៉ុន្តែចាប់តាំងពីបើករដូវកាលថ្មីមក Townsend លេងបានទាំង៧ប្រកួតឲ្យក្រុម Crystal Palace។ រូបគេបានផ្លាស់ចេញពីក្រុមមក កាន់ Crystal Palace ក្នុងតម្លៃ១៣លាន ផោន ។

លោក Gareth Southgate គ្រូបង្វឹក បណ្តោះអាសន្នរបស់ក្រុមជម្រើសជាតិអង់គ្លេសនឹងដឹកនាំក្រុមតោភ្លោះបីអង់គ្លេសជួបក្រុមជម្រើសជាតិម៉ាល់តានៅថ្ងៃទី៨ ខែ តុលានិង៣ថ្ងៃបន្ទាប់ទៀតត្រូវប៉ះក្រុម ស្លូវ៉ានី ។
ខាងក្រោមនេះគឺជាជម្រើសកីឡាករ របស់អង់គ្លេស ៖

អ្នកចាំទី: Fraser Forster (Southampton), Joe Hart (Torino, on loan from Manchester City), Tom Heaton (Burnley)
ខ្សែការពារ: Ryan Bertrand (Southampton), Gary Cahill (Chelsea), Phil Jagielka (Everton), Glen Johnson (Stoke), Danny Rose (Tottenham), Chris Smalling (Manchester United), John Stones (Manchester City), Kyle Walker (Tottenham)

ខ្សែបម្រើ: Eric Dier (Tottenham), Jordan Henderson (Liverpool), Alex Oxlade-Chamberlain (Arsenal), Michail Antonio (West Ham), Jesse Lingard (Manchester United), Theo Walcott (Arsenal), Dele Alli (Tottenham), Andros Townsend (Crystal Palace)

ខ្សែប្រយុទ្ធ: Wayne Rooney (Manchester United), Marcus Rashford (Manchester United), Daniel Sturridge (Liverpool), Jamie Vardy (Leicester) ៕ ដេវីត

កីឡាករ Andros Townsend

កីឡាករ Andros Townsend

កីឡាករ Raheem Sterling

កីឡាករ Raheem Sterling


ចែករំលែក៖