សេដ្ឋកិច្ចកូរ៉េខាងជើងអាស្រ័យស្ទើរតែទាំងស្រុងទៅលើប្រទេសចិន ពិសេសគឺ ពាណិជ្ជកម្មតាមព្រំដែលដែរនាំមកនូវ ចំណូលជាច្រើនដល់ប្រទេសនេះក្នុងការ ពង្រីកកម្មវិធីបរមាណូ។ ទាំងនោះហើយ បានជាមេដឹកនាំកូរ៉េខាងជើងមិនអាចកាត់ផ្តាច់ទំនាក់ទំនងជាមួយចិនបានឡើយ។
ពេលនេះកូរ៉េខាងជើង និងចិន កំពុង បង្ហាញសញ្ញាថា ពួកគេកំពុងព្យាយាមធ្វើ ឲ្យប្រសើរឡើងទំនាក់ទំនងទ្វេភាគីឡើងវិញ បន្ទាប់ពីជាប់គំាងក្រោយពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានសាកល្បងមីស៊ីល នុយក្លេអ៊ែរជាលើកទី៥កាលពីខែមុន។ សារព័ត៌មានកូរ៉េខាងត្បូងយុនហាប់បានឲ្យ ដឹងដោយផ្អែកតាមក្រុមអ្នកអង្កេតថា មន្រ្តីជាន់ខ្ពស់មកពីប្រទេសទំាងពីរបានចូលរួមប្រារព្ធទិវាបុណ្យជាតិដែលបង្កើតឡើងដោយ សាធារណរដ្ឋប្រជាជនចិនកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩។
ក្រុមអ្នកអង្កេតការណ៍នៅក្នុងទីក្រុង ប៉េកំាងបាននិយាយថា ប្រេសិតកំពូលនៃ ប្រទេសកូរ៉េខាងជើង និងចិនបាននាំគ្នា ចូលរួមព្រឹត្តិការណ៍ដែលធ្វើឡើងទំាងនៅទីក្រុងព្យុងយ៉ាង និងទីក្រុងប៉េកំាង។ បើ តាមសារព័ត៌មានចិនបានផ្សាយថា ព្រឹត្តិ ការណ៍ដែលធ្វើឡើងមិនធម្មតាគឺធ្វើឡើងទំាងនៅទីក្រុងប៉េកំាង និងទីក្រុងព្យុងយ៉ាង នៅថ្ងៃបុណ្យជាតិនេះគឺជាសញ្ញាមួយបញ្ជាក់ យ៉ាងច្បាស់ថា ប្រទេសទំាងពីរកំពុងតែចង់ធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយសម្ព័ន្ធដ៏សំខាន់របស់ខ្លួន។
កន្លងមកក្រុមហ៊ុនពាណិជ្ជកម្មចិនបានរងការចោទប្រកាន់ថា មានសកម្មភាពពាក់ ព័ន្ធនឹងកម្មវិធីបរមាណូរបស់កូរ៉េខាងជើង។ ក្រសួងការបរទេសចិនបានប្រឆាំងនឹងការដាក់ទណ្ឌកម្មខាងលើរបស់អាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសចិនបាន ប្រកាសនៅទីក្រុងប៉េកាំងថា ចិនបានអនុវត្ត ទៅលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិក្នុងការដាក់ទណ្ឌកម្មកូរ៉េខាងជើង។ ប្រទេសណាមួយដែលបានបំពាននឹងត្រូវទទួលរងទណ្ឌកម្ម។ ចិននឹងសហការជាមួយបណ្តាប្រទេសដោះស្រាយស្ថានភាពដោយមានតម្លាភាព។
កន្លងមកអាមេរិកបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន និងបុគ្គល៤នាក់ដែល ជាប់ពាក់ព័ន្ធក្នុងការជួយដល់កូរ៉េខាងជើងគេចពីច្បាប់ដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ និងជាសកម្មភាពជួយដល់កម្មវិធីបរមាណូរបស់ទីក្រុងព្យុងយ៉ាងផងដែរ។
ក្រុមហ៊ុន Dandong Hongxiang ត្រូវ បានចោទប្រកាន់ថាបានជំនួសមុខឲ្យធនាគារកូរ៉េខាងជើងដែលទទួលរងការដាក់ ទណ្ឌកម្មពីសហគមន៍អន្តរជាតិដើម្បីរារាំងកម្មវិធីបរមាណូរបស់ទីក្រុងព្យុងយ៉ាង។ ការដាក់ទណ្ឌកម្មនេះគឺក្រោយពេលដែលកូរ៉េខាងជើងបានសាកល្បងគ្រាប់បែកបរមាណូលើកទី៥ កាលពីដើមខែកញ្ញា បង្ក ឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។
ក្រៅពីការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន Dandong Hongxiang អាមេរិកក៏បានដាក់ទណ្ឌកម្មទៅលើបុគ្គល៤រូបដែលក្នុងនោះមាន Ma Xiaohong , Xhou Jianshu, HongJinhua និង La chuanxu ដែលមានចេតនាបំពានច្បាប់និងចូលរួមក្នុងសកម្មភាពលាងលុយខ្មៅផងដែរ។
បច្ចុប្បន្នកូរ៉េខាងជើងកំពុងទទួលរងការ ដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិ៥ផ្សេងគ្នាចាប់តាំងពីប្រទេសនេះបានសាកល្បងគ្រាប់បែកបរមាណូលើកទីមួយនៅឆ្នាំ២០០៦។ ជាមួយគ្នានោះកូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់ក្រោយការដាក់ទណ្ឌកម្មនោះដែលជាការឆ្លើយតបទៅកាន់សហគមន៍អន្តរជាតិដូចជាសព្វ ដងដែលប្រទេសនេះបានធ្វើ។
ក្រុមហ៊ុនចិននៅតាមព្រំដែនដើរតួនាទីយ៉ាងសំខាន់នៅក្នុងកម្មវិធីបរមាណូកូរ៉េ ខាងជើង បើគ្មានចិនទេនោះកម្មវិធីបរមា ណូក៏គ្មានប្រាក់ដើម្បីបន្តដែរ។
ក្រុមអ្នកឯកទេសវិភាគបានបញ្ជាក់ថា ចិនកំពុងតែប្រើប្រាស់កូរ៉េខាងជើងសម្រាប់ ទប់ទល់អាមេរិក។ ចិនមិនដែលមានប្រតិកម្មអ្វីចំពោះការសាកល្បងគ្រាប់បែកបរមាណូរបស់កូរ៉េខាងជើងនោះឡើយ ដោយ ចិនរក្សាភាពស្ងៀមស្ងាត់ទុកឲ្យកូរ៉េខាង ជើងធ្វើអ្វីតាមតែអំពើចិត្ត បើទោះបីសហ គមន៍អន្តរជាតិថ្កោលទោសខ្លាំងប៉ុនណាក៏ដោយ។
ការស្ងប់ស្ងាត់របស់ចិនត្រូវបានអ្នក វិភាគចាត់ទុកថា ជាយុទ្ធសាស្ត្រមួយដ៏ល្អ បំផុតរបស់ទីក្រុងប៉េកាំងក្នុងការពង្រីក អំណាចនៅក្នុងតំបន់អាស៊ី។ ចិនមិនសូវមានការព្រួយបារម្ភពីអាមេរិកឡើយដោយមានកូរ៉េខាងជើងដែលជាកូនចៅរបស់ខ្លួនបានគំរាមកំហែងអាមេរិកទៅហើយ។ ទាំង នោះបានជាចិនសម្ងំទុកឲ្យកូរ៉េខាងជើង ផលិត និងសាកល្បងបរមាណូគ្រប់ពេល វេលា។ នៅពេលដែលកូរ៉េខាងជើងមាន កម្លាំងខ្លាំងនោះចិនក៏មានភាពកក់ក្តៅផងដែរ ដោយខ្លួនមិនស្ថិតនៅឯកោឡើយគឺ មានកូរ៉េខាងជើងជួយទប់ទល់អាមេរិក ជប៉ុននិងកូរ៉េខាងត្បូង។
កត្តាដែលជំរុញឲ្យកូរ៉េខាងជើងសម្រេច សាកល្បងគ្រាប់បែកបរមាណូនោះក៏កើតឡើងពីភាគីចិននោះដែរ។ តាមមន្ត្រីកូរ៉េខាង ជើងមេដឹកនាំ គីម ជុងអ៊ុន សម្រេចឲ្យសាក ល្បងបរមាណូតាំងពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៥មកម្លេ៉ះ គឺថ្ងៃដែលក្រុមចម្រៀង កូរ៉េខាងត្បូងលុបចោលការសម្តែងនៅទីក្រុងប៉េកាំងដោយសារតែប្រធានាធិបតី ស៊ី ជីនពីង មិនបានចូលរួមទស្សនានៅក្នុងការសម្តែងនោះ។ ការសាកល្បងនោះជាសកម្ម ភាពកើតចេញពីភាគីចិនដែលបញ្ឆេះមេ ដឹកនាំ គីម ជុងអ៊ុន ឲ្យធ្វើដូច្នេះដើម្បីបង្វែរការចាប់អារម្មណ៍ពីមតិសាធារណៈទៅកាន់ ទីនោះដោយងាកចេញពីប្រទេសចិន និង វិវាទរវាងចិននឹងប្រទេសជិតខាង។
ក្រុមអ្នកជំនាញផ្នែកអាវុធនុយក្លេអ៊ែរ និងធរណីវិទ្យាជាច្រើននាក់បានផ្តល់ការ វិភាគប្រហាក់ប្រហែលគ្នាដោយយោងទៅលើកម្រិតរញ្ជួយដីដែលបង្កឡើងដោយគ្រាប់បែករបស់កូរ៉េខាងជើង។ លោក Crispin Rovere អ្នកជំនាញធរណីវិទ្យាជន ជាតិអូស្ត្រាលីបានអះអាងថា យោងតាមកម្រិតរញ្ជួយដែលស្មើប្រមាណជា៥រិុចទ័រ កូរ៉េខាងជើងបានបំផ្ទុះសាកល្បងគ្រាប់បែក បរមាណូដោយជោគជ័យ ក៏ប៉ុន្តែមិនឈានទៅបំផ្ទុះគ្រាប់ប្រភេទអុីដ្រូសែននោះទេ។ ចំណែកលោក Bruce Bennett អ្នកជំនាញ បរមាណូអាមេរិកបានអះអាងផងដែរថា គ្រាប់បែកដែលកូរ៉េខាងជើងបានសាកល្បង អាចមានទំហំប៉ុនគ្រាប់បែកបរមាណូដែល ទម្លាក់នៅហ៊ីរ៉ូហ្ស៊ីម៉ាតែលោកច្បាស់ថា គ្រាប់ នេះមិនមែនជាគ្រាប់ប្រភេទអុីដ្រូសែននោះទេ ព្រោះបើមែនកម្រិតផ្ទុះនៃអាតូម អ៊ុយ រ៉ានីញ៉ូម និងភ្លុយតូនីញ៉ូម នឹងមានកម្រិត លើសនេះ១០ដងឯណោះ។
មួយវិញទៀតយោងតាមតួលេខ ក្រសួង ការពារជាតិកូរ៉េខាងត្បូងគឺថា កម្លាំងផ្ទុះ របស់គ្រាប់បែកបរមាណូកូរ៉េខាងជើងដែល សាកល្បងនៅលើកទី៥នោះមានកម្រិត ប្រមាណចន្លោះពី៦ទៅ៩គីឡូតោន ពោល គឺប្រហាក់ប្រហែលនឹងកម្លាំងផ្ទុះកាលពីពេល សាកល្បងនៅឆ្នាំ២០១៣ដែរ។ ក៏ប៉ុន្តែ អាមេរិកធា្លប់សាកល្បងគ្រាប់បែកប្រភេទអុីដ្រូសែននេះម្តងកាលពីឆ្នាំ១៩៥២ ដែល កាលណោះគ្រាប់តូចផង តែមានកម្លាំងផ្ទុះ ដល់ទៅ១០គីឡូតោនឯណោះ ៕ ម៉ែវ សាធី