ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករបាល់ទាត់ Lamine Yamal ទិញវីឡាប្រណីតរបស់ Pique និង Shakiraក្នុងតម្លៃ១៦,៣លានដុល្លារ

ចែករំលែក៖

តារាបាល់ទាត់វ័យក្មេង Lamine Yamal របស់ក្លឹប Barcelona ជិតទិញផ្ទះវីឡាដ៏ប្រណិត ដែលអតីតតារាបាល់ទាត់ Gerard Pique និងតារាប៉ុបកូឡុំប៊ី Shakira ធ្លាប់រស់នៅជាមួយគ្នាមុនពេលបែកគ្នា ក្នុងតម្លៃ ១៦,៣ លានដុល្លារអាមេរិក។

វីឡានេះមានផ្ទះបីនៅលើដីទំហំ៣.៨០០ម៉ែត្រការ៉េ មានអាងហែលទឹកក្នុង និងក្រៅផ្ទះ កន្លែងហាត់ប្រាណ និងគ្រឿងប្រណិតៗជាច្រើនទៀត។ មានទីតាំងស្ថិតនៅក្នុងតំបន់ឯកជន និងសុវត្ថិភាពបំផុតនៅជាយក្រុង Barcelona កន្លែងនេះក៏ជាកន្លែងរបស់កីឡាករ Barca ជាច្រើននាក់ផងដែរ ដូចជា Alejandro Balde និង Ronald Araujo ជាដើម។

Yamal នឹងស្នាក់នៅក្នុងផ្ទះធំ ដែលកំពុងត្រូវបានកែលម្អទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលផ្ទាល់ខ្លួនសម្រាប់អត្តពលិកអាជីព។ កន្លែងថ្មីនេះនឹងរួមបញ្ចូលកន្លែងហាត់ប្រាណឯកជន កន្លែងព្យាបាលកាយសម្បទា បន្ទប់កំសាន្តសម្រាប់មិត្តភ័ក្តិ និងប្រព័ន្ធសុវត្ថិភាព។

វីឡាដែលរចនាដោយស្ថាបត្យករ Mireia Admetller ក្នុងឆ្នាំ ២០១២ ដើមឡើយជាផ្ទះរបស់ Shakiraនិង Pique កូនប្រុសពីរនាក់របស់ពួកគេ។ គូស្នេហ៍​មួយ​គូ​នេះ​បាន​បែក​គ្នា​នៅ​ឆ្នាំ​២០២២ បន្ទាប់​ពី​រួម​គ្នា​អស់​១១​ឆ្នាំ។

Yamal កំពុងមានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀង និងរ៉េបជនជាតិអាហ្សង់ទីន Nicki Nicole ហើយរឿងនេះស្រដៀងទៅនឹងរឿងស្នេហារបស់ Pique និង Shakira ដែលបានធ្វើឱ្យកក្រើកក្នុងប្រព័ន្ធផ្សព្វផ្សាយជាងមួយទសវត្សរ៍មុន៕


ចែករំលែក៖