ព័ត៌មានទាន់ហេតុការណ៍៖

សពដែលទាហានថៃបាញ់ប្រហារ នឹងត្រូវដង្ហែទៅកាន់កន្លែងបូជានាពេលបន្តិចទៀត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សពឈ្មោះ ឌី ណៃ (ហៅ សល់) ត្រូវបានយកមកធ្វើបុណ្យតាមប្រពៃណីនៅវត្តចាន់ស៊ី សាមគ្គី រតនារាម ដែលជាទីតាំងជំរំសុវត្ថិភាពនៅឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។  សព នឹងត្រូវបូជានាល្ងាចថ្ងៃទី១៣ ខែ វិច្ឆិកានេះ។

គួរជម្រាបថា នារសៀលថ្ងៃទី១២ ខែវិច្ឆិកា យោធា ថៃបានបើកការបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យពលរដ្ឋខ្មែរម្នាក់សា្លប់ភ្លាមៗនៅកន្លែងកើតហេតុ និងរបួស៣នាក់។ 

សូមបញ្ជាក់ថា ៖ សពត្រូវបានទាហានថៃបាញ់សម្លាប់ កំពុងធ្វើបុណ្យនៅវត្ត ចាន់ស៊ី សាមគ្គី រតនារាម 

សពឈ្មោះ ឌី ណៃ (ហៅ សល់) ត្រូវបានយកមកធ្វើបុណ្យតាមប្រពៃណីនៅវត្តចាន់ស៊ី សាមគ្គី រតនារាម ដែលជាទីតាំងជំរំសុវត្ថិភាពនៅឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។  សព នឹងត្រូវបូជានាល្ងាចថ្ងៃទី១៣ ខែ វិច្ឆិកានេះ ៕ 

ដោយ ៖ សិលា


ចែករំលែក៖