ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ ! រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសួរសុខទុក្ខប្រជាជនខ្មែរជាជនស៊ីវិលស្លូតត្រង់ ដែលរងគ្រោះដោយសារការបាញ់ប្រហារដោយកងកម្លាំងថៃ នៅភូមិព្រៃចាន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញ សួរសុខទុក្ខប្រជាជនខ្មែរជាជនស៊ីវិលស្លូតត្រង់ ដែលរងគ្រោះដោយសារការបាញ់ប្រហារដោយកងកម្លាំងថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរី ថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ 

លោកថា ៖ យើងទាំងអស់គ្នាថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់ប្រហាររបស់កងកម្លាំងថៃមកលើប្រជាជនខ្មែរ ហើយបន្តគាំទ្រនូវរាល់វិធានការ និងការសម្រេចចិត្តប្រកបដោយភាពចាស់ទុំរបស់រាជរដ្ឋាភិបាលកម្ពុជា ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ក្នុងគោលបំណងស្វែងរកសុខសន្តិភាពជូនប្រជាជន៕

 

ដោយ ៖ សិលា


ចែករំលែក៖