ប្រទេសថៃ ៖ បុគ្គលិកនៅលើនាវាចម្បាំង HTMS Chakri Naruebet បានបញ្ចប់ការផ្ទុកសម្ភារៈសំខាន់ៗ និងឧបករណ៍ជួយសង្គ្រោះនៅកំពង់ផែ Chuk Samet កំពង់ផែពាណិជ្ជកម្ម Sattahip មូលដ្ឋានកងទ័ពជើងទឹក Sattahip ខេត្ត Chonburi នៅថ្ងៃទី 25 ខែវិច្ឆិកា មុនពេលនាវាចម្បាំងចេញដំណើរទៅកាន់តំបន់ Laem Samila ក្នុងខេត្ត Songkhla។
បេសកកម្មកងទ័ពជើងទឹកមានសារៈសំខាន់ណាស់ ។ នាវានេះកំពុងដឹកកងទ័ព និងស្បៀងអាហារដើម្បីទៅដល់មនុស្សដែលនៅតែជាប់គាំងនៅក្នុងទឹកជំនន់ដ៏សាហាវនៅភាគខាងត្បូង និងមិនអាចជម្លៀសខ្លួនបាន។
នាវាចម្បាំង HTMS Chakri Naruebet ត្រូវបានគេរំពឹងថានឹងចូលចតនៅថ្ងៃទី 26 ខែវិច្ឆិកា ហើយនឹងចាប់ផ្តើមប្រតិបត្តិការសង្គ្រោះភ្លាមៗ។ វាមានសមត្ថភាពរៀបចំ និងចែកចាយប្រអប់អាហារចំនួន 2,000-3,000 ក្នុងមួយថ្ងៃ និងបានប្រែក្លាយតំបន់នៅក្នុងនាវាទៅជា “មន្ទីរពេទ្យចល័ត” ដើម្បីផ្ទុកអ្នកជំងឺសង្គ្រោះបន្ទាន់ក្នុងអំឡុងពេលវិបត្តិ។
កងទ័ពជើងទឹកភូមិន្ទថៃក៏បានបញ្ជូនទូកកៅស៊ូ អង្គភាព SEAL កងម៉ារីន កងវរសេនាធំឈ្លបយកការណ៍ និងអ្នកមុជទឹកមកពីនាយកដ្ឋានអាវុធយុទ្ធភណ្ឌកងទ័ពជើងទឹកទៅកាន់តំបន់នោះ ដើម្បីជួយប្រជាពលរដ្ឋនៅកន្លែងដែលមានហានិភ័យខ្ពស់ និងតំបន់ទឹកជ្រៅ ៕

ប្រភព ៖ Khaosod English
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច