ប្រទេសថៃ ៖ សារព័ត៌មានពីប្រភព Khaosod English នៅយប់នេះបានផ្សាយថា ៖ មនុស្សចាស់រាប់សិបនាក់បានឡើងលើដំបូលផ្ទះ ហើយជាប់នៅទីនោះអស់រយៈពេល ៤០ ម៉ោង ។
Khaosod English បានបន្តថា ៖ នៅថ្ងៃទី ២៥ ខែវិច្ឆិកា អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Kunnay Mam បានបង្ហោះថា៖
“កំពុងរង់ចាំជំនួយ។ វាមានរយៈពេល ៤០ ម៉ោងហើយ។ គ្មាននរណាម្នាក់មកទេ។ Thung Sao ១ សៃ ២ — យើងបានដេកលើដំបូលផ្ទះសម្រាប់យប់ទីពីរ។ យើងបាត់បង់ក្តីសង្ឃឹមហើយ” ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច