ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចដាក់មន្ត្រីនគរបាលអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ទៅតាមគោលដៅឡើងវិញ បន្ទាប់ ពី សង្កេត ឃើញ គ្រោះ ថ្នាក់ចរាចរណ៍បន្តកើតមានគួរឱ្យព្រួយបារម្ភ។តែការដាក់ដំណើរការឡើងវិញនេះ ក្នុងគោលដៅចុះអប់រំដល់ប្រជាពលរដ្ឋអ្នកបើកបរ ហើយមិនអនុញ្ញាតឱ្យមន្ត្រីនគរបាលចាប់ផាកពិន័យប្រជាពលរដ្ឋនោះទេ។នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថ្លែងសារព័ត៌មាននៅថ្ងៃទី ២៤ វិច្ឆិកា ឆ្នាំ២០២៥ ម្សិលមុិញ ៕

ដោយ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច